ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងជួបវិបត្តិទឹកធំឆ្នាំនេះ

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានត្អូញត្អែថា ក្នុងពេលពួកគាត់ជួបបញ្ហាទឹកលិចរយៈជិត៣ខែមកនេះ មិនហ៊ានចេញទៅនេសាទត្រី ដោយសារតែភាពភ័យខ្លាចគ្រោះថ្នាក់ ដោយសារខ្យល់ និងទឹករលកខ្លាំងៗពេក។

លោក តន់ ភារិទ្ធ បានកលើកឡើងថាឆ្នាំនេះទឹកធំ មានទំហំនៃការលិចលង់ខ្លាំងជាឆ្នាំមុនៗ ប្រជាពលរដ្ឋនៅតំបន់នេះ នៅរដូវទឹកសម្រក មានមុខរបរនេសាទត្រីតាមដងទន្លេ ខ្លះទៀតប្រកបមុខរបរបានធ្វើស្រែ និងរបរបន្ទាប់បន្សំផ្សេងទៀត។ ចំណែករដូវនេះ ក៏ធ្វើនេសាទត្រីខ្លះដែរ សំរាប់ដោយឆ្នាំនេះទឹកធំពេក នឹងមានខ្យល់បោកបក់ខ្លាំងពេក ពួកគាត់មិនហ៊ានចេញទៅនេសាទទេ ព្រោះខ្លាចមានគ្រោះថ្នាក់ តែក៏មានគ្រួសារខ្លះប្រថុយជីវិត ចេញទៅនេសាទដែរព្រោះតែបញ្ហាជីវភាពខ្វះខាត។

លោក តន់ ភារិទ្ធ បានបញ្ជាក់ថា​ការឡើងចុះមិនទៀងទាត់ នៃរបបទឹកក្នុងបឹងទន្លេសាប កំពុងក្លាយជាក្ដីបារម្ភមួយសម្រាប់ប្រជានេសាទក្នុងឃុំឆ្នុកទ្រូ ដែលពឹងអាស្រ័យផលសំខាន់លើធនធានជលផល។ ប្រជាពលរដ្ឋបារម្ភថា ពួកគេអាចនឹងបាត់បង់របរពីដូនតា ខណៈដែលធនធានត្រីកាន់តែខ្សត់ពីមួយឆ្នាំទៅមួយឆ្នាំ។

បឹងទន្លេសាប ដែលធ្លាប់ត្រូវបានគេហៅថា ជាជង្រុកត្រីដ៏ធំជាងគេនៅកម្ពុជា កំពុងផ្លាស់ប្ដូរនាពេលបច្ចុប្បន្ននេះ។ ការផ្លាស់ប្ដូរនេះត្រង់ថា ធនធានត្រីកាន់តែខ្សត់ ដែលធ្វើឱ្យប្រជានេសាទមើលមិនច្បាស់ពីអនាគតនៃរបរនេសាទ ក្នុងបឹងដ៏ធំមួយនេះ។

ជាចុងក្រោយ លោក តន់ ភារិទ្ សូមអំពាវនាវដល់អាជ្ញាធរឃុំ ស្រុក និងមន្រ្តីជំនាយជួយបន្ធូបន្ថយអោយប្រជាពលនេសាទលក្ខណៈគ្រួសារ ជាពិសេសអំពាវនាវក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកជួយពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋឱ្យបានញឹកញាប់ផង ក្នុងស្ថានភាពទឹកលិចមូលដ្ឋាន ទាំងស្រុងបែបនេះ ដូចនេះអាចប្រឈមខ្ពស់នឹងជម្ងឺដង្កាត់ផ្សេងៗ រួមទាំងសត្វពាហនៈផងដែរ៕

 

 

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម