រដ្ឋាភិបាលក្រុងប៉ោយប៉ែត ចុះសម្របសម្រួល កម្មករ បណ្តុំគា្ន តវ៉ា នៅរោងចក្រ អូរនាង

ខេត្តបន្ទាយមានជ័យ: នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២  អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ដឹកនាំ មន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលក្រុងប៉ោយប៉ែត សហការជាមួយមន្រ្តីនៃស្ថាប័នបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមន្រ្តីប្រចាំការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ រួមនឹងភាគីពាក់ព័ន្ធបានចុះផ្ទាល់ដល់ទីតាំងចូលរួមសម្របសម្រួលការដោះស្រាយក្នុងករណីវិវាទការងារទាក់ទងនឹងការបើកលុយប្រាក់ខែមិនទៀងទាត់ដល់កម្មករ-កម្មការិនីនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ខេមបូឌា) (ML INTIMATE APPAREL (CAMBODIA) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត-អូរនាង ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលប្រកបដោយផ្លែផ្កា ដោយបានការសហការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ពីភាគីរោងចក្រក្នុងការឯកភាពទទួលយកតាមសំណើរបស់កម្មករ និងកិច្ចសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីមន្រ្តីអាជាធរពាក់ព័ន្ធ និងការចូលរួមរបស់ក្មួយៗកម្មករ-កម្មការិនី ទើបឈានដល់ការឯកភាពរួមគ្នាបញ្ចប់វិវាទក្នុងបរិយាកាសប្រកបដោយសហភាតរភាព និងសប្បាយរីករាយក្រៃលែង៕


 

 

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម