ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញបិទកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង ប្រចាំខេត្តព្រៃវែង រដូវកាលទី២

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ រួមនឹងឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីបិទកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង រដូវកាលទី២ ប្រចាំខេត្តព្រៃវែង វគ្គផ្តាច់ព្រ័ត្រ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។

សម្រាប់ជ័យលាភីលេខ១ នៅក្នុងការប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង ប្រចាំខេត្តព្រៃវែង នៅរដូវកាលទី២ នេះ បានទៅលើបេក្ខជន ជា ចំរ៉ុង ដែលទទួលបានពានរង្វាន់ ១ iPad ចំនួន ១គ្រឿង និងថវិកា ចំនួន ៥០០ដុល្លារ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ស សុខា និងលោកជំទាវ ក៏បានឧបត្ថម្ភនៅថវិកាផ្ទាល់ខ្លួន ចំពោះបេក្ខជនទាំង ៥រូប ដែលបានខិតខំប្រឡងរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ទាំងបេក្ខជនទទួលជ័យលាភី និងបេក្ខជនដែលមិនបានទទួលជ័យលាភី ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១លានរៀល ។


សូមបញ្ជាក់ថា កម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង រដូវកាលទី២ ប្រចាំខេត្តព្រៃវែង រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម