លោកជំទាវ ហ៊ុន សារ៉ាវីតំណាងឯកឧត្តម សូ ស៊ីនួន ប្រធានក្រុមការងារថ្នាក់កណ្តាលអមដំណើរដោយលោក សោម ភិរុណ និងភរិយាប្រធានក្រុមការងារថ្នាក់ខេត្តនាំយកនូវអំណោយផ្តល់ជូនគណកម្មការទូកងរ

នាព្រឹកថ្ងៃសៅរ៍ ទី០៣ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ហ៊ុន សារ៉ាវីតំណាងឯកឧត្តម សូ ស៊ីនួនប្រធានក្រុមការងារថ្នាក់កណ្តាលអមដំណើរដោយលោក
សោម ភិរុណ និងភរិយាប្រធានក្រុមការងារថ្នាក់ខេត្តរួមនឹងលោកសាំង គឹមស៊នក្រុមការងារថ្នាក់ឃុំ ចុះជួបសំណេះសំណាលជាមួយគណកម្មការទូកចែវបុរស(សម្តចចៅហ្វាវាំងគង់)និងកីឡាករចែវទូកឃុំឆ្នុកទ្រូនៅកំពង់ផែថ្មី ក្នុងកម្មវិធីប្រណាំងទូកនៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នាឳកាសនោះ លោកជំទាវ ហ៊ុន សារ៉ាវី បានមានប្រសាសន៍ថា អស់រយ:ពេល ២ឆ្នាំមកហើយដែលយើងមិនបានអុំទូក ង ដោយសារតែយើងរងនូវវិបត្តិជំងឺឆ្លងកូវីដ-19 ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំង នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នា រៀបចំពិធីប្រណាំងទូក ង តាមទំលាប់ប្រពៃណីតាមបណ្ដាខេត្តក្រុងនានាឡើងវិញនាពេលនេះ ជាពិសេសធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

លោកជំទាវ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកពាក្យថា អរគុណសន្តិភាព ដាក់ជាប់ក្នុងបេះដូងរបស់យើងទាំងអស់គ្នាជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំគ្នាមកប្រារព្វពិធីអុំទូកបែបនេះបាននោះឡើយ ។

លោកជុំទាវ ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវតែជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រហូតដល់ឃុំ-សង្កាត់ របស់យើង មានតែលោកមេភូមិមេឃុំរបស់យើងទេដែលគាត់ដឹងពីសុខទុក្ខលំបាករបស់បងប្អូនមុនគេ ទើបគាត់រាយការណ៍ទៅរដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្ត ចាត់ឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះមកជួយបងប្អូនទាន់ពេលវេលាបាន។

ជាចុងក្រោយលោកជំទាវ និងក្រុមការងារនាំយកនូវអំណោយផ្តល់ជូន: អង្គរទម្ងន់១០០គ.ក្រ,ទឹកផ្លែឈើ១០កេស និងឧបត្ថម្ភថវិកា:គណកម្មការទូកចំនួន៥០០,០០០រៀល,កីឡាករថវិកាចំនួន៤០,០០០៛/ម្នាក់ និងអ្នកជំនួយការផ្ទះបាយ២០,០០០៛/ម្នាក់ផងដែរ

1-ឯកឧត្តម សូ សុីនួន និងលោកជំទាវ:២,២០០.០០០រៀល.
2-ឯកឧត្តមប៉ែន សំបូរ និងលោកជំទាវ:២០០.០០០រៀល
3-ឧត្តមសេនីយ៍ទោ សុខ សន និងភរិយា:២០០.០០០រៀល
4-លោកសោម ភិរុណ និងលោកស្រី :២០០.០០០រៀល
5-លោកសាំង គឹមស៊ន និងភរិយា :២០០.០០០រៀល ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម