លោក ជុង សុជាតិ នាំយកថវិកាឯកឧត្តម ស សុខា និងលោកជំទាវ ចូលបុណ្យសពម្តាយលោក ខាន់ ស៊ីដេត

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នេះ លោក ជុង សុជាតិ និងលោក ប៉ែត ចាន់រដ្ឋា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគម ព្រមទាំងក្រុមការងារ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បាននាំយកថវិការបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ចំនួន ២ ៤០០ ០០០រៀល (ពីរលានបួនសែន) ចូលបុណ្យសពឧបាសិកា ចាន់ ធិន ត្រូវជាម្តាយបង្កើតរបស់លោក ខាន់ ស៊ីដេត ប្រធានផ្នែកទីផ្សារ និងលក់ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិចំបក់កន្ទ្រាល សង្កាត់តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា ឧបាសិកា ចាន់ ធិន បានទទួលមរណភាពកាលពីវេលាម៉ោង ២១:២០នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្នសពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅភូមិចំបក់កន្ទ្រាល សង្កាត់តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ដល់ពេលចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាំឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស
លោកបណ្ឌិត ឡី សុភាព៖ ពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជៀសវាងមានបញ្ហា ទើបរកការព្យាបាល
ឧកញ៉ាបណ្ឌិត ឡី សុភាព ប្ដេជ្ញាសហការជាមួយអាជ្ញាធរ​ លុបបំបាត់ ឬចាត់វិធានការ​ លើការវិនិយោគមិនស្របច្បាប់ និងនាំយកជំនឿចិត្ត ប្រជាពលរដ្ឋមកវិញ
យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
ព្រឹកនេះវត្តមាននាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា
អណ្ដាតភ្លើង​ឆាបឆេះ​អតីត KTV យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​ក្បែរ​ស្ដុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក