ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ក្រុមប្រឹក្សាឃុំប្ញស្សីកែវ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងវែង

(ខេត្តក្រចេះ)៖ ថ្ងៃអាទិត្យ ១១កើត ខែមិគសិរ  ឆ្នាំខាល ចត្វាស័ក  ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២  ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ក្រុមប្រឹក្សាឃុំប្ញស្សីកែវ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងវែង ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វខេត្តក្រចេះ។

លោក  ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឈរជើងនៅចំណុចបឹងវែង ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទដូចជា៖  របាំងព្រួលសាច់អួននីឡុងក្រលាញឹក(៥ម.ម)ចំនួន៨ខ្សែ ប្រវែង៥០០ម លបសាច់អួនក្រលាញឹក(៥ម.ម) ចំនួន១០គ្រឿង
  របាំងស្បៃមុងចំនួន៣ខ្សែ ប្រវែង២៤០ម លូស្បៃមុងចំនួន០៣គ្រឿង បង្គោលចម្រឹងប្ញស្សីចំនួន៩២ដើម និងចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ៤០ គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ គីឡូក្រាម។

លោក  ម៉ុក ពន្លក បានបន្ថែមថា ការចុះបង្ក្រាបនេះគឺជាការយកចិត្តទុកដាក់ ការថែរក្សានូវធនធានធម្មជាតិ ដោយសារកន្លងមកមានការ នេសាទ ហួស ដែនកំណត់ និងការប្រើប្រាស់លក្ខណៈទ្រង់ទ្រាយធំធ្វើឲ្យការបាត់បង់នូវពូជត្រីមួយចំនួន។

ជាចុងក្រោយលោក  ម៉ុក ពន្លក ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ មេត្តាជួយទប់ស្កាត់ និងការពារពូជត្រីនៅរដូវទឹកឡើង គឺជារដូវត្រីពង ដើម្បីរក្សាពូជត្រីឲ្យបាន គង់វង្សជានិរន្តន៍ផងដែរ៕

 

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម