ក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា ករណីវីរុសកូរ៉ូណាកើនថែម ៣១ករណី
ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន ៣១ករណីថែមទៀត នៅយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ដោយបានធ្វើឲ្យតួលេខសរុបក្នុងប្រទេសកម្ពុជាកើនដល់ ៨៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍តាមបណ្ដាញ Telegram ថា ក្រោយពីរកឃើញវិជ្ជមាន Covid-19 នៅសណ្ឋាគារ..នោះ ក្នុងខេត្តព្រះសីហនុ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងការពារតឹងរឹង (យាមច្រកចេញ-ចូល ហាមចេញចូល) ដោយអនុញ្ញាតឲ្យតែក្រុមគ្រូពេទ្យ និងក្រុមគ្រូពេទ្យបង្អែកខេត្ត នៅពិនិត្យនៅទីនោះ។