ឯកឧត្តម ស សុខា អញ្ជើញប្រកាសតែងតាំងបំពេញបន្ថែមសមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង

ព្រៃវែង ៖ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សខេត្តព្រៃវែង និងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងបំពេញបន្ថែមសមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្ត ក្រុង ស្រុក និងថ្នាក់ការិយាល័យ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចុះធ្វើសកម្មភាពសង្គម មនុស្សធម៌ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងខេត្តព្រៃវែង ក៏ដូចជាប្រទេសជាតិទាំងមូល នាពេលកន្លងមក ។

ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានសម្តែងការចូលរួមអបអរសាទរជាមួយសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដែលត្រូវបានប្រកាសតែងតាំងថ្មីទាំង ៤០៩នាក់ និងជំរុញឲ្យយកតួនាទីថ្មីនេះ ទៅធ្វើសកម្មភាពសំដៅបម្រើដល់ផលប្រទេសជាតិ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង ក៏បានស្នើដល់ប្រធាន អនុប្រធាន និងសមាជិក សមាជិការបស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ទាំងអស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ការពារឯករាជ្យជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបន្តបេសកកម្មរបស់ខ្លួនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។

យោងរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានបញ្ជាក់ថា សមាសភាពដែលត្រូវបានតែងតាំង និងប្រកាសបន្ថែមថ្មី មានចំនួន ៤០៩នាក់ ដោយក្នុងនោះមានអនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ចំនួន ២នាក់ គឺឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោក សែម គន្ធា ៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម