រដ្ឋសភា បើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចកី ហេង សំរិន

ភ្នំពេញ ​៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាត បានឲ្យដឹងថា​ នៅព្រឹកថ្ងៃទី២០​ ខែធ្នូ​នេះ​ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចកី ហេង សំរិន ប្រធានរដ្ឋសភា។

អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃការងាររៀបចំមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ (AIPA43) ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកថា ទទួលបានជោគជ័យ យ៉ាងធំធេង ដែលនាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយសភានានា ទាំងកម្រិតទ្វេភាគី និងពហុភាគី ឱ្យ កាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយឡើង។

មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ដែលជាមូលបទឆ្លើយតប សភាពការណ៍ជាក់ស្តែងនៅក្នុងតំបន់ និងសកលលោក ក្រោយការរាតត្បាត ជំងឺកូវីដ-១៩។

សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សម្តេចក៏បានអំណរគុណចំពោះ ថ្នាក់ដឹកនាំរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា មន្ត្រីរាជការ ព្រមទាំងអ្នកព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារ លះបង់កម្លាំងកាយចិត្ត បំពេញតួនាទីបម្រើដល់មហាសន្និបាតឱ្យទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។

ជោគជ័យនេះ ពិតជាបានរួមវិភាគទានបន្ថែម ទៅលើការប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងតំបន់ និងសកលលោក និងបានជួយក្នុងកំរិតណាមួយ ដល់ការ ប្រឹងប្រែងការទូត របស់ព្រះរាជាណាចក្រកម្ពុជាយើង៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម