ក្រៅសារចូលរួបអបអរ! អ៊ឹម ជីវ៉ា ផ្តាំទៅអ្នកគ្រប់គ្រងថ្មី Miss Grand Cambodia 2023 ត្រូវទទួល យករាល់ការរិះគន់

ភ្នំពេញ ៖ អ្នកគាំទ្រកំពុងចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីមានដំណឹងថា អ្នកនាង អ៊ឹម សុគន្ធា ត្រូវបានប្រកាសជាផ្លូវការក្លាយជានាយកគ្រប់គ្រងថ្មី របស់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២៣ ឬ Miss Grand Cambodia 2023 ដើម្បីបន្តរៀបចំការប្រកួតពីលោក អ៊ិន សុភិន ដែលទើបប្រកាសឈប់ធ្វើកម្មវិធីនេះកាលពីថ្មីៗកន្លងទៅ។

ជាមួយគ្នានៃដំណឹងដែលប្រកាសបង្ហាញអ្នកចូលមកគ្រប់គ្រងថ្មី របស់កម្មវិធី Miss Grand Cambodia2023 ខាងលើនេះ ក៏មានការចូលរួមអបអរពីមហាជនមួយចំនួនធំ ព្រមទាំងខ្លះទៀតបាននឹងកំពុងតែទន្ទឹងមើលការរៀបចំការប្រកួតបវរកញ្ញាមួយនេះ ថាតើមានលក្ខណៈខុសប្លែកគ្នាបែបណាពីឆ្នាំមុនៗនោះ។

បើចាប់អារម្មណ៍មកមើលតារាប្រុសលោក អ៊ឹម ជីវ៉ា ដែលជាអ្នករួមអាជីពសិល្បៈជាមួយអ្នកនាង អ៊ឹម សុគន្ធា មុននេះ បានសម្តែងការចូលរួមអបអរ និងផ្តាំផ្ញើនូវមតិមួយចំនួន។ លោក អ៊ឹម ជីវ៉ា បានលើកឡើងថា សូមអបអរសាទរប្អូនស្រី អុឹម សុគន្ធា ក្លាយជានាយកគ្រប់គ្រងថ្មី របស់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២៣ Miss Grand Cambodia 2023។

លោកសង្កត់ធ្ងន់ទៀតថា បន្ទាប់ពីប្អូនក្លាយជាមេដឹកនាំ Miss Grand Cambodia នេះហើយប្អូនត្រូវទទួលយករាល់ការខមិនរិះគន់ដើម្បីស្ថាបនាពីមហាជន រាល់សម្លៀកបំពាក់ទាំងឡាយណាដែលប្រាស់ចាកពីវប្បធម៌ហើយប្អូនត្រូវមើលចំណុចនេះអោយបានល្អ ហើយរាលពេលមមានកម្មវិធីណាមួ យប្អូនត្រូវសហការជាមួយក្រសួងពាក់ព័ន្ធអោយមានការគាំទ្រ កម្មវិធីប្អូនអោយបានច្រើនសិនមុននិងចេញសម្តែងនិងដើរបង្ហាញ ជាពិសេសក្រសួង វប្បធម៌និងវិចត្រសិល្បៈ ត្រូវខិតខំការងារនេះអោ យកាន់តែជោគជ័យទៅថ្ងៃខាងមុខ។

ចំណែកអ្នកនាង អ៊ឹ ម សុគន្ធា ធ្លាប់បានអះអាងថា ខ្លួនពិតជាមានកិត្តិយសនិងមោទកភាពបំផុតដែ លបាននាំមកជូននូវកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចា រ្យនៃកម្ពុជាហើយពិតជាមានសេចក្ដីរំភើបក្រៃលែងឥតឧបមា។អ្នកនាងបន្តថានាងខ្ញុំនឹងប្ដេជ្ញាចិត្តស ម្រាប់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជានឹងប្រព្រឹត្ត ទៅប្រកបដោយភាពថ្លៃថ្នូរកិត្តិយសសិល្បៈវប្បធម៌ ជាពិសេសនឹងនាំយកទំនៀមទម្លាប់ដ៏ស្រស់ផូរផង់របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម