រឿងធំហើយ! ក្រសួងវប្បធម៌ នឹងបើកការស៊ើបអង្កេតជុំវិញករណីវាយកម្ទេចកុដិបុរាណ៣ រួមនឹងចំណាត់ការផ្លូវច្បាប់

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ក្រសួងនឹងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ លើករណីវាយកម្ទេចកុដិបុរាណចំនួន៣ ក្នុងបរិវណវត្តឧណ្ណាលោម។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។


ការអះអាងនេះ ត្រូវបានធ្វើឡើងក្រោយមានករណីនៃការវាយកម្ទេចកុដិបុរាណចំនួន០៣ (លេខ៤៣, ៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ក្នុងបរិវេណវត្តឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ កំលុងពេលបើកការស៊ើបអង្កេត ក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រក្សាទីតាំងនោះ ពុំឱ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានា ដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់»។


កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការវាយកុដិ៣នៅវត្តឧណ្ណាលោម ដើម្បីសង់ចេតិយជាសកម្មភាពផ្ទុយនឹងច្បាប់ និងពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងនោះឡើយ។ ទន្ទឹមនឹងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសំដែងការសោកស្ដាយជាខ្លាំង ចំពោះការកម្ទេចកុដិទាំងបី ដែលក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧។


យោងតាមអនុក្រឹត្យ ស្តីពីលិខិតអនុញ្ញាតសាងសង់របស់រាជរដ្ឋាភិបាល នៅមាត្រា៨ បានបង្ហាញថា រាល់ការសាងសង់ ឬរុះរើ ត្រូវមានលិខិតអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីមានសមត្ថកិច្ច លើកលែងតែការងារមួយចំនួន ដែលមានចែងក្នុងអនុក្រឹត្យនេះ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ដល់ពេលចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាំឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស
លោកបណ្ឌិត ឡី សុភាព៖ ពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជៀសវាងមានបញ្ហា ទើបរកការព្យាបាល
ឧកញ៉ាបណ្ឌិត ឡី សុភាព ប្ដេជ្ញាសហការជាមួយអាជ្ញាធរ​ លុបបំបាត់ ឬចាត់វិធានការ​ លើការវិនិយោគមិនស្របច្បាប់ និងនាំយកជំនឿចិត្ត ប្រជាពលរដ្ឋមកវិញ
យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
ព្រឹកនេះវត្តមាននាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា
អណ្ដាតភ្លើង​ឆាបឆេះ​អតីត KTV យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​ក្បែរ​ស្ដុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក