ស្អែកនេះ! កំណត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ២០៦ នឹងត្រូវបិតចរាចរណ៍ ដើម្បីសម្រួលដល់ការដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

កណ្តាល ៖ អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ប្រកាសបិទចរាចរលើកំណត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ២០៦ ចាប់ពីម៉ោង៧ ដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២២ធ្នូស្អែកនេះ ដើម្បីសម្រួលដល់ការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលមានលំនៅដ្ឋាន និងធ្វើចរាចរតាមបណ្ដោយផ្លូវជាតិលេខ២១ និង ផ្លូវក្រុងលេខ២០៦ ស្ថិតក្នុងក្រុងតាខ្មៅ ទាំងអស់មេត្តាជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីផ្លូវជាតិលេខ២១បេ រហូតដល់រង្វង់មូលតាខ្មៅ បត់តាមផ្លូវ ក្រុងលេខ១០៧ និងផ្លូវក្រុងលេខ២០៦ ចាប់ពីផ្លូវក្រុងលេខ១០៧ រហូតដល់ផ្លូវក្រុងលេខ១០២ (គល់ស្ពាន ដែកតាខ្មៅ) នៅពេលហែក្បួន ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងសូមបិទ ចរាចរចាប់ពីផ្លូវក្រុងលេខ១០២ (គល់ស្ពានដែកតាខ្មៅ) រហូតដល់រង្វង់មូលព្រះនរាយណ៍ រយៈពេលមួយព្រឹក ចាប់ពីម៉ោង ៧០០ព្រឹក វេល់ម៉ោង ១២.០០ថ្ងៃត្រង់ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បី ជួយសម្រួលដល់ការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្តីអនុគ្រោះ។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលមានលំនៅដ្ឋាន និងធ្វើចរាចរតាមបណ្ដោយផ្លូវខាងលើ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការជាមួយយើងខ្ញុំ ដើម្បីឱ្យដំណើរការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចបានជោគជ័យតាមផែនការកំណត់ ដោយក្តីអនុគ្រោះ៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម