កម្ពុជានឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៦

កម្ពុជានឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ដល់មន្ត្រីរាជការ អាជ្ញាធរជួរមុខនិងប្រជាពលរដ្ឋទូទៅ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ខណៈដែលជំងឺរាតត្បាតនៅតែកើតមាននៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា។ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនក្នុង​សារ​សំឡេង​ពិសេស​ដែល​បាន​ចែករំលែក​កាលពី​ល្ងាច​ម្សិលមិញ។ក្រៅ​ពី​នេះ សម្តេច​បាន​បន្ត​ថា កុមារ​អាយុ​ពី ៣ ទៅ​ក្រោម ៥​ឆ្នាំ នឹង​ទទួល​បាន​ការ​ចាក់វ៉ាក់សាំងដូស​ទី៤ ខណៈ​ក្មេង​អាយុ​ពី៥ ឆ្នាំ​ដល់​ក្រោម ១២ ឆ្នាំនឹង​ទទួល​បាន​ការ​ចាក់ដូស​ទី ៥។សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា“នេះគឺដើម្បីធានាសុវត្ថិភាព និងសុខភាពរបស់ប្រជាពលរដ្ឋយើង”។

“វ៉ាក់សាំងគឺជាជម្រើសតែមួយគត់ដើម្បីជួយយើងកាត់បន្ថយហានិភ័យនៃការឆ្លងនិងភាពធ្ងន់ធ្ងរនៃជំងឺ”។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថាសម្តេចបានឯកភាពលើគោលការណ៍បន្តចាក់វ៉ាក់សាំងរៀងរាល់៦ខែម្តង បន្ទាប់ពីចាក់ដូសចុងក្រោយនិងបានណែនាំដល់គណៈកម្មការជាតិចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យដំណើរការតាមផែនការ។សម្តេចហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្រាន់ហើយ ដោយបានបង្ហាញថា បច្ចុប្បន្ននេះ មានវ៉ាក់សាំងចំនួន ៧លានដូស ក្នុងស្តុកជាតិ ដោយមិនទាន់រាប់បញ្ចូលចំនួន ២០លានផ្សេងទៀត ដែលមិនទាន់មកដល់កម្ពុជានៅឡើយ។ ដូច្នេះ សម្តេចបានអំពាវនាវដល់​ជន​រួម​ជាតិ​សារជាថ្មីឱ្យទៅចាក់វ៉ាក់សាំងដូសជម្រុញ។

យោងតាមរបាយការណ៍របស់គណកម្មាធិការជាតិចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង កូវីដ-១៩ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ មានជាង ៩០ ភាគរយនៃប្រជាជនកម្ពុជាសរុបចំនួន ១៦ លាននាក់បានទទួលវ៉ាក់សាំងដូសមូលដ្ឋាន។ មានជាង ១០.៤ លាននាក់បានទទួលការចាក់ដូសទី៣ ខណៈពេលដែលមានប្រហែល ៤.៧ លាន បានទទួលការចាក់ដូសទី៤ និង ១.២ លាននាក់ និងទី៥៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ
រាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្តដល់អ្នកប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង