អភិបាលរងខេត្តកែប អស់តំណែងដោយសារអបាយមុខ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន មិនទុកយូរឡើយចំពោះបុគ្គលដែលមានតំណែងធំៗ ប្រើហិង្សាទៅលើស្ត្រីភេទ ឬផ្ទុយពីអនុក្រឹត្យ គឺត្រូវតែដកដំណែងចេញភ្លាមៗ។

ជាក់ស្ដែង កាលពីយប់ចុងឆ្នាំ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកអភិបាលរងខេត្តកែប ភូ លិ បានផឹកសុរាយ៉ាងជោគជាំបាត់បង់ស្មារតី រហូតឈានដល់ការបៀតបៀនប្រពន្ធអ្នកដទៃ និងជ្រុលដៃយកកែវស្រាគប់ទៅលើស្ត្រីម្នាក់ បណ្ដាលឲ្យរងរបួសត្រង់ក្បាល ដេររហូតចំនួន ១៦ថ្នេរ។

យោងតាមអនុក្រឹត្យ ស្ដីពីការបញ្ចប់មុខតំណែងមន្ត្រីរាជការ លេខ ១២០២ អ.ន.ក្រ.តត សម្រេច មាត្រា១៖ បញ្ចប់មុខតំណែងលោក ភូ លិ ឋានរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខេត្តកែប។

*មាត្រា២៖ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

*មាត្រា៣៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាម៉ីខ្លួនដូចមានឈោ្មះ ក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ជាភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

យោងតាមប្រភពព័ត៌មានបានបង្ហើបឱ្យ More News ដឹងទាំងព្រឹកព្រលឹមថ្ងៃទី៣១ ខែធ្នូនេះថា ក្រុមគ្រួសារសាច់ញាតិរងគ្រោះ បានរៀបចំឯកសារ និងវត្ថុតាង ដើម្បីយកមកសាលាដំបូងខេត្តកែប ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ ជាមួយបុគ្គលខាងលើ ភូ លិ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម