ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រកាសដំណឹងត្រៀមមកកម្ពុជាវិញ នៅដើមខែមករា ឆ្នាំ២០២៣

ភ្នំពេញ ៖ បន្ទាប់ពីចំណាយពេលប្រមាណ ៣ខែកន្លងមកនេះ តំណាងព្រះរាជាណាចក្រកម្ពុជា នៅក្នុងការប្រកួតលើឆាកអន្តរជាតិ និងបំពេញភារកិច្ចមួយចំនួន ជាមួយ Miss Grand International Or ganization ក្នុងនាមជា 5th Runner Up បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានប្រកាសពីដំណឹងត្រៀមមកកម្ពុជាវិញ នៅដើមខែមករា ឆ្នាំ២០២៣ឆាប់ៗនេះ។បវរកញ្ញាតំណាងកម្ពុជារូបនេះ បានប្រាប់ឲ្យអ្នកគាំទ្រយ៉ាងដូច្នេះថា «ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ «ពេជ្រ វត្តីសារ៉ាវឌ្ឍី» Miss Grand Cambodia 2022 និងជា 5th Runner Up Miss Grand International2022 ឥឡូវនេះនាងខ្ញុំមានគម្រោង និងឱកាសធ្វើដំណើរវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលខាងមុខនេះ បន្ទាប់ពីចំណាយពេល៣ខែ តំណាងព្រះរាជាណាចក្រកម្ពុជា នៅក្នុងការប្រកួតលើឆាកអន្តរជាតិ និងបំពេញភារកិច្ចមួយចំនួន ជាមួយ Miss Grand International Organization ក្នុងនាមជា 5th Runner Up។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយបន្តថា ថ្ងៃនេះនាងខ្ញុំសូមមកធ្វើការបញ្ជាក់ព័ត៌មានអំពីការហោះហើរវិលត្រឡប់មកកម្ពុជាវិញ គឺនាងខ្ញុំវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង៦៖២៥នាទីល្ងាច នាងខ្ញុំនឹងធ្វើការហោះហើរចាកចេញពីទីក្រុងបាងកក អាកាសយាន្តដ្ឋានអន្តរជាតិសុវណ្ណភូមិ មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មកដល់វេលាម៉ោង៧និង៣៥នាទីយប់។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់បន្ថែមទៀតថា ចង់ប្រាប់ថា នឹកប្រទេសកម្ពុជា នឹកប្រជាជនខ្មែរ នឹកអាហារខ្មែរ នឹកគ្រប់យ៉ាងជាខ្មែរ ចាំជួបគ្នានៅប្រលានយន្តហោះទាំងអស់គ្នាណា កំឡុងម៉ោង៩យប់ សង្ឃឹមថា បានជួបពុកម៉ែបងប្អូន ពិសេសអ្នកគាំទ្រជាទីស្រឡាញ់របស់នាងខ្ញុំពីមុនថា ចង់ឲ្យមកខ្មែរ ឥឡូវខ្ញុំមកហើយណា។អរគុណ​។សូមរម្លឹកថា កន្លងមកទោះបីជា Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចឈា នចូល Top5 នៅក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand Internationa ក្តី តែអ្វីដែលធ្វើឱ្យប្រជាជនកម្ពុជារឹតតែរំភើបចិត្ខខ្លាំងនោះ គឺនាងបានសាងប្រវត្តិសាស្ត្រដល់កម្ពុជា ដោយបានជាប់ Top10 ដោយសមត្ថភាព និងបានគ្រងជ័យលាភីរងទី៥ ជូនកម្ពុជា និងអ្នកគាំទ្រយ៉ាងអស្ចារ្យ៕

 

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA