លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ រួមជាមួយនិង លោក ផល សុភាព អភិបាលរង នាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ
ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ រួមនិង លោក ផល សុភាព អភិបាលរង បានចូលរួមសហការជាមួយលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង នាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ០១ គ្រួសារ នៅតំបន់យុគន្ធរ ភូមិឆ្នុកទ្រូនិងគ្រួសារអតីតយុទ្ធជនពិការក្រីក្រលំបាកចំនួន ០៣ គ្រួសារ នៅភូមិកំពង់ព្រះ ស្ថិតនៅឃុំឆ្នុកទ្រូ។
អំណោយដែលបានផ្ដល់ជូនគ្រួសាររងគ្រោះខាងលើរួមមាន អង្ករ ១៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ កន្ទេល១ តង់១ ម៉ាស់ ជែល និងថវិកាមួយចំនួនផងដែរ៕