ឯក​ឧត្តម​ ស៊ុន​ សុវណ្ណា​រិទ្ធិ​ និង​លោក​ជំទាវ​ តុង​ ណា​រី ​អញ្ជើញ​ចុះ​ពិនិត្យ​មើល​វឌ្ឍន​ភាព​ នៃ​ការ​ស្ថាបនា​ផ្លូវ​និង​ស្ពាន​ នៅ​ក្នុង​ស្រុក​កំពង់​ត្រឡាច​និង​ស្រុក​ជល​គិរី​

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និង មន្ត្រីមួយចំនួនទៀត នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះបានអញ្ជើញចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានចុះពិនិត្យមើលវឌ្ឍនភាព នៃគម្រោងសាងសង់ផ្លូវកៅស៊ូ និងផ្លូវបេតុង ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៥ ពីភូមិក្បាលថ្នល់ ឆ្ពោះទៅកាន់ភូមិកំពង់ប្រាសាទ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ។

ផ្លូវនេះមានប្រវែងសរុប ៥ ៧៤៤ម៉ែត្រ ទទឹង៨ម៉ែត្រ ក្នុងនោះប្រវែង ៣ ៣៨០ម៉ែត្រជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងប្រវែង ២ ៣៦៤ម៉ែត្រជាផ្លូវបេតុង និងសំណង់សិល្ប ការ្យជាច្រើនកន្លែងរួមមាន លូប្រអប់ លូមូលកាត់ទទឹងផ្លូវ លូមូលកាត់ផ្លូវបំបែក លូរំដោះទឹកអក្សរអ៊ុយ តាមបណ្ដោយផ្លូវ ព្រមទាំងមានបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសអក្សផ្លូវ និងគំនូសឆ្លងកាត់ជាច្រើនកន្លែងទៀត ។

ផ្លូវមួយខ្សែនេះ ស្ថិតក្រោមក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ គឺជាគម្រោងថ្មីមួយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ មានលក្ខណៈពិសេសខុសពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ-១៩ ។

ផ្លូវមួយខ្សែនេះត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ លោកជំទាវ តុង ណារី និងក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពសាងសង់ស្ពាន១កន្លែងទៀត នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី ដែលជាគម្រោងមួយ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA