ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% លើថ្លៃសិក្សា ចំនួន ១០០កន្លែង ដល់សិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារប្រតិបត្តិអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា អាហារូបករណ៍នេះ ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្រាប់ការចូលលើកទី១ និងបន្តទទួលពាក្យរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី២ និងលើកទី៣ ។

យោងតាមសេចក្តីជូនដំណឹងដដែល ចំពោះកាលបរិច្ឆេទចូលរៀន មានចំនួន ៣លើក គឺលើកទី១. ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លើកទី២. ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លើកទី៣. ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ជូនដែរថា សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស មានទីតាំងនៅអគារលេខ៦៩ ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ១) ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA