ប្រជាពលរដ្ឋស្នើរសុំឲ្យអាជ្ញាធរចាត់វិធានការចំពោះក្រុមអ្នករកស៊ីដឹកឈើអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ

ក្រចេះ:  ថ្មីៗនេះប្រជាពលរដ្ឋអ្នកលក់ដូរតាមដងផ្លូវ នៅស្រុកស្នួល និងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវបានធ្វើការរិះគន់ចំពោះក្រុមអ្នករកស៊ីជញ្ជូនឈើតាមរថយន្តសំយុងកែច្នៃគ្រប់ប្រភេទ ការបើកបរយ៉ាងអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈជារៀងរាល់យប់ ។

ជាក់ស្ដែង សកម្មភាពក្រុមអ្នកបើកបរដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យនេះ ត្រូវបានគេសង្កេតឃើញថា ស្ងប់ស្ងាត់បានមួយរយៈពេល។ បន្ទាប់ពីកម្លាំងជម្រុះដឹកនាំដោយឯកឧត្ដម គង់ គីមនី អភិបាលរងខេត្តក្រចេះ ក៏បានចុះពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់រយៈពេល២ថ្ងៃ ទៅ៣ថ្ងៃ នៅស្រុកស្នួល។  ក្រោយពីកម្លាំងចម្រុះដកវិញ គេសង្កេតឃើញថា សកម្មភាពរបស់ក្រុមដឹកជញ្ជូនឈើអនាធិបតេយ្យ បានធ្វើសកម្មភាពជាថ្មី ដោយបើកបរជាក្បូន បញ្រ្ចាសទិសមិនដឹងឆ្វេងស្ដាំ បិទមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមផ្លូវមិនអោយវ៉ាជែង ។

ប្រជាពលរដ្ឋ បានធ្វើការស្នើរសុំឲ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការចំពោះក្រុមអ្នករកស៊ីដឹកឈើទាំងនោះអោយម៉ឺងម៉ាត់ ដោយពលរដ្ឋព្រួយបារម្ភអំពីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងការរស់នៅជាដើម ។ ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនចេញមកពីខាងស្រុកកែវសីមា និងមួយចំនួនចេញពីខាងតំបន់ភូមិសាស្ត្រឃុំក្រញូងសែនជ័យ ហើយខ្លះទៀតចេញមកពីតាមច្រកសំពោចស្រែរនាមឆ្លងកាត់ស្រុកស្នួល ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

គូសបញ្ជាក់ថា ជាមួយនឹងសកម្មភាពរបស់ក្រុមអ្នករកស៊ីឈើខាងលើ គឺបើកបរក្នុងល្បឿនលឿនតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជាងញឹកញាប់ ។ ម្យ៉ាងវីញទៀត រថយន្តដឹកឈើទាំងនោះ គឺមិនមានបំពាក់ភ្លើង ឬស្លាកសញ្ញាអោយបានត្រឹមត្រូវទៅតាមបច្ចេកទេស មន្ត្រីនគរបាលជំនាញឡើយ ហើយក៏គ្មានមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ ទុបស្កាត់ បង្ក្រាប ឬមានវិធានការ ទៅលើក្រុមអ្នកបើកបររថយន្តនោះដែរ ៕

                                                                         រាយការណ៏ដោយ លោក គិន ​ឆន សហការីប្រចាំខេត្តក្រចេះ

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA