អតីតនិស្សិតសាកលវិទ្យាល័យវេទមហាឬស្សី បច្ចុប្បន្នសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និងសប្បុរសជនបាននាំយកអំណោយចែកជូនសិស្សានុសិស្ស

កំចាយមារ÷នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ អតីតនិស្សិតសាកលវិទ្យាល័យវេទមហាឬស្សី បច្ចុប្បន្នសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារបាននាំយកនូវអំណោយទៅចែកជូនសិស្សានុសិស្សបឋមសិក្សាទួលរវៀង ចំនួន១០៥នាក់ នឹងលោកគ្រូអ្នកគ្រូចំនួន៥រូប ស្ថិតនៅភូមិប្រហ៊ារ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ជាមួយសាលាបឋមសិក្សាទួលវៀង ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារមានសិស្សចំនួន175នាក់ផងដែរ។

អំណោយចែកជូនទៅសិស្សានុសិស្សមានសម្ភារៈសិក្សាដូចជាសៀវភៅ ប៊ិច ខ្មៅដៃ នឹងជូនទៅលោកគ្រូអ្នកគ្រូ មាននាឡិកាព្យូរជញ្ជាំងមួយ សម្ភារៈឧបទេស ជាមួយថវិកាមួយចំនួនក្នុងការសំអាតបរិស្ថានសាលា។

ស្ថិតក្នុងមនោសច្ចេតនានឹងបរិយាកាសដ៏រីករាយលោកនាយកសាលា  ទាន់ ចាន់ណា បានថ្លែងនូវក្តីសោមនស្សរីករាយចំពោះលោក សុង សុខបាន លោក យី រដ្ឋា លោក ហាក់ សម្បត្តិ បាននាំយកនូវអំណោយទាំងនេះមកចែកជូនដល់សិស្សានុសិស្ស នឹងលោកគ្រូអ្នកគ្រូ សម្រាប់ជាប្រយោជន៍ដល់ការសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្សនឹងសាលា។ សូមចែកមគ្គផលបុណ្យនៅថ្ងៃនេះសាយដល់បងប្អូនជនរួមភាសារទាំងក្នុង នឹងក្រៅប្រទេសស្មើៗគ្នាផងដែរ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ
រាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្តដល់អ្នកប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង