ឯកឧត្តម ដួង ច័ន្ទអម្រិត ទីប្រឹក្សាសម្តេចក្រឡាហោម ស ​ខេង បានដឹកនាំអ្នកវិនិយោគិន ចូលជួបសម្តែងការគួរសម ឯកឧត្តម ឧត្តមសេនីឯក ខេង សៅវិបុត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ដួង ច័ន្ទអម្រិត ទីប្រឹក្សាសម្តេចក្រឡាហោម ស ​ខេង បានដឹកនាំអ្នកវិនិយោគិន ចូលជួបសម្តែងការគួរសម ឯកឧត្តម ឧត្តមសេនីឯក ខេង សៅវិបុត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីឯកបានថ្លែងអំណរគុណ និងកោតសសើរជូនដល់ឯកឧត្តម ដួង ច័ន្ទអម្រិត ទីប្រឹក្សាសម្តេចក្រឡាហោម ស ​ខេង ដែលបានដឹកនាំអ្នកវិនិយោគិនផ្ទាល់របស់ឯកឧត្តម ថែមទាំងយកកម្លាំងកាយ លះបង់ពេលវេលា និងយកចិត្តទុក្ខដាក់ ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ។ ឯកឧត្តម ឧត្តមសេនីឯក បានផ្តាំផ្ញើរ សូមបន្តការសាមគ្គីភាពគ្នាក្រោមដំបូលសន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ទាប់ពីស្តាប់ការណែនាំឯកឧត្តម ឧត្តមសេនីឯក រួចមកក្រុមអ្នកវិនិយោគិនបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងគោរពជូនពរឯកឧត្តម ឧត្តមសេនីឯក លោកជំទាវ ព្រមទាំងបុត្រាបុត្រីសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយប្រោះព្រំ ប្រទានពរជ័យដល់ឯកឧត្តម ឧត្តមសេនីឯក សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមដឹកនាំប្រទេសជាតិ ជានិច្ចនិរន្តរ៍ ។

ជាចុងបញ្ចប់ឯកឧត្តម ដួង ច័ន្ទអម្រិត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយប្រោះព្រំ ប្រទានពរជ័យដល់ឯកឧត្តម ឧត្តមសេនីឯក ខេង សៅវិបុត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមដឹកនាំប្រទេសជាតិ ជានិច្ចនិរន្តរ៍ ។

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ដល់ពេលចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាំឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស
លោកបណ្ឌិត ឡី សុភាព៖ ពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជៀសវាងមានបញ្ហា ទើបរកការព្យាបាល
ឧកញ៉ាបណ្ឌិត ឡី សុភាព ប្ដេជ្ញាសហការជាមួយអាជ្ញាធរ​ លុបបំបាត់ ឬចាត់វិធានការ​ លើការវិនិយោគមិនស្របច្បាប់ និងនាំយកជំនឿចិត្ត ប្រជាពលរដ្ឋមកវិញ
យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
ព្រឹកនេះវត្តមាននាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា
អណ្ដាតភ្លើង​ឆាបឆេះ​អតីត KTV យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​ក្បែរ​ស្ដុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក