ឯកឧត្តម ស សុខា អញ្ជើញចែកអំណោយ និងពិសាអាហារសាមគ្គីជាមួយនិវត្តន៍ជន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រួមនឹងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តន៍ជន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន ៤៤២នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនដល់និវត្តន៍ ដែលអញ្ជើញចូលរួមទាំង ៤៤២នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ចំនួន ៥០គីឡូក្រាម ភួយ ចំនួន ១ សារុង ចំនួន ១ ក្រមា ចំនួន ១ មី ចំនួន ១កេស និងថវិកា ចំនួន ៥ម៉ឺនរៀលផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា នាពេលខាងមុខនេះ ប្រទេសកម្ពុជា មានព្រឹត្តិការណ៍ធំសំខាន់ ២ ដែលត្រូវរៀបចំឡើងជាបន្តបន្ទាប់គ្នា ។ ព្រឹត្តិការណ៍សំខាន់ទី១ គឺព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលធ្វើជាម្ចាស់នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅមិនដល់ ១០០ថ្ងៃទៀតទេ ។ ក្នុងនោះប្រជាពលរដ្ឋខ្មែរ បានចាប់ផ្តើមយុទ្ធនាការជាតិ រាប់ថយក្រោយ ១០០ថ្ងៃ សម្រាប់ព្រឹត្តិការស៊ីហ្គេម កាលពីថ្ងៃទី២៥ ខែមករា កន្លងមកនេះ។ ចំណែកឯព្រឹត្តិការណ៍សំខាន់ទី២ គឺព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលតាមប្រតិទិននឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តម ស សុខា បានបន្តថា ខ្ញុំជំនឿជឿជាក់ថា នៅពេលដែលមានព្រឹត្តិការណ៍ធំៗយ៉ាងដូច្នេះ កងកម្លាំងនគរបាលទាំងអស់ ប្រាកដជាមមាញឹកនិងត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដងថែមទៀត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទាំងនៅមុន និងក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ពិតណាស់ព្រឹត្តិការណ៍សំខាន់ទាំងនេះ នឹងមិនអាចប្រព្រឹត្តទៅបាននោះឡើយ ប្រសិនបើកម្ពុជារបស់យើង មិនមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចសង្គមទេនោះ ។ ក្នុងន័យនេះសន្តិភាពដែលកម្ពុជា ទទួលបានសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាមានការប្រែប្រួលមុខមាត់នៅលើឆាកអន្តរជាតិ គួរឲ្យកត់សម្គាល់ ទាំងទៅលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ផ្នែកសិក្សាធិការអប់រំ ក៏ដូចជាអនុវិស័យកីឡាផងដែរ ។ ជាក់ស្តែងខ្មែរយើងអាចឈានទៅដណ្តើមបានមេដាយមាស កម្រិតពិភពលោក ជាបន្តបន្ទាប់ ខណៈដែលសិស្ស និងនិស្សិតរបស់ខ្មែរ មានសមត្ថភាពប្រកួតប្រជែងរហូតដល់អាចមានសមត្ថភាពខ្ពស់ជាងសិស្ស និស្សិត មកពីបណ្តាប្រទេសរីកមច្រើន និងអភិវឌ្ឍធំៗខ្លះទៅទៀត។

ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បា ស្នើទៅកាន់លោកស្នងការនគរបាលខេត្តព្រៃវែង និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឲ្យបន្តយកចិត្តទុកដាក់ចំពោះចំណុចមួយចំនួនដូចខាងក្រោម ៖

១. បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីឲ្យពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿចិត្តមកលើកងកម្លាំងនគរបាល ដោយត្រូវធានាអនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង ៧ចំណុច ។

២. បន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ដូចជា ៖ សេវាអត្រានុកូលដ្ឋាន សេវាធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជាដើម ជាពិសេសផ្តល់ជូនស្មើ
ភាពគ្នា ទោះពលរដ្ឋនោះមាននិន្នាការនយោបាយគាំទ្របក្សណាក៏ដោយ ។

៣. បន្តស្មារតីសាមគ្គីភាព បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពវិន័យរបស់កងកម្លាំងនគរបាល និងត្រូវប្តេជ្ញាចិត្តការពាររដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគត។

៤. ចំពោះនិវត្តន៍ជនទាំងអស់ ដែលបានអញ្ជើញចូលរួម សូមមេត្តាបង្កើនការយកចិត្តទុកដាក់ថែរក្សា ការពារសុខភាព និងតាមដានកូនចៅរបស់ខ្លួន ដើម្បីឲ្យប្រាកដថា ពួកគេបានទៅសិក្សារៀនសូត្រ និងចៀសឆ្ងាយពីអំពើអបាយមុខទាំងឡាយ ពិសេសគ្រឿងញៀន៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម