ករណីបទល្មើសនេសាទ ឃាត់ខ្លួនមនុស្ស៣នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ

ក្រចេះ ៖ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងរដ្ឋបាលជលផលមេគង្គ និងកម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែកឆ្លូង ស្ថិតក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់។

ប្រតិបត្តិការបង្រ្គាបទល្មើសនេសាទ កម្លាំងចម្រុះបានដកហូតឧបករណ៍នេសាទ ឆក់ចំនួន១៣គ្រឿង អាគុយ12 v40A ចំនួន១៣គ្រឿង, កន្រ្តងដងត្រី ចំនួន៣គ្រឿង, ទ្រុងដាក់ត្រី ចំនួន៦គ្រឿង និងកន្រ្ទកដាក់ត្រី ចំនួន៥គ្រឿង។

ជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ ជៃ ឡី អាយុ៤២ឆ្នាំ រស់នៅភូមិស្រែសាមចាស់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ទី២. ឈ្មោះ យ៉េង ផល្លា អាយុ២៨ឆ្នាំ និងទី៣. ឈ្មោះ បឿន ណាត់ អាយុ២៨ឆ្នាំ អ្នកទាំងពីរ រស់នៅ ភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

គួរបញ្ជាក់ថា អ្នកឆក់ធ្វើសកម្មភាពទាំងក្រុម ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ពួកគេបោះឧបករណ៍ឆក់ចោលរត់យករួចខ្លួនតែម្ដង ហើយកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានតែចំនួន៣នាក់ប៉ុណ្ណោះ។ ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវនាំយកមកខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីចាត់ការតាមនីតិវិធី។

លោក មុ៉ក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានផ្ដាំផ្ញើដល់ប្រជានេសាទកុំប្រព្រឹត្តនេសាទខុសច្បាប់ពីព្រោះក្រៅពីធ្វើឲ្យហិនហោចធនធានមច្ឆជាតិក៏នៅប្រឈមនឹងបញ្ហាទោសទណ្ឌដែលត្រូវជាប់ពន្ធនាគាររយៈពេលចាប់ពី៣ឆ្នាំដល់៥ឆ្នាំ។

លោកបានបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានថ្នាក់ប៉ុស្តិ៍មេឃុំមេភូមិក៏ ដូចជាថ្នាក់ស្រុក ជាពិសេសប្រជាពលរដ្ឋផ្ទាល់ក៏ត្រូវចូលរួមចំណែកក្នុងការទប់ស្កាត់បទល្មើសក៏ដូចជាណែនាំប្រជាពលរដ្ឋក្នុងសហគមន៍កុំឲ្យប្រព្រឹត្តបទល្មើសនេសាទ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម