ចាងហ្វាងចលនាសង្គម ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ជួយស្រាវជ្រាវ ចាប់ជនពាល

អង្គភាពសារព័ត៌មាន ចលនាសង្គម ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជួយស្រាវជ្រាវ ចាប់ជនពាលដែលបានលួចយក គេហទំព័រ ចលនាសង្គម www.cns12news.com (លួចដាក់លក់) កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៣ ដោយគ្មានការអនុញ្ញាត សូមចាប់ខ្លួនបុគ្គលនោះមកដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន.!


ខណ:ពេលនេះដែរ គេហទំព័រ ចលនាសង្គម ដែលមានលោក ពុត សាម៉ាត់ ជាចាងហ្វាងការផ្សាយ បានបញ្ជាក់ថា ខណ:នេះ អ្នកបង្កើតគេហទំព័រចលនាសង្គម បានលួចប្រកាសលក់ ដោយស្ងាត់ៗ។
លោកពុត សាម៉ាត់ ចាងហ្វាងការផ្សាយចលនាសង្គម បានអំពាវនាវ សូមប្រកាស និងជូនដំណឹង ដល់សាធារណជ​នមេត្តាជ្រាបថា៖ ថ្មីៗនេះមានជនពាលបានលួចយកស្លាកសញ្ញា(Logo)របស់កាសែតចលនាសង្គម និងdomainលួចដាក់លក់ ដោយគ្មានការអនុញ្ញាត ពីអង្គភាពយើងខ្ញុំឡើយ។


អង្គភាពសារព័ត៌មាន ចលនាសង្គម យើងខ្ញុំសូមប្រកាសបដិសេធទាំងស្រុង ក្នុងករណីណាមួយ ដែលជនពាលនេះបានសរសេរបង្ហោះប្រព្រឹត្ត ខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរអង្គភាពចលនាសង្គមយើង ។

សូមបញ្ចាក់ផងដែលថាបន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយមក នៅវេលាម៉ោង ៨:៥៨ នាទីយប់ គេហទំព័រ ចលនាសង្គមបើកទៅឃើញថាលុបតម្លៃលក់វិញ​ហើយបានប្តូរឃើញផ្ទាំងមេរោគ codiv19 ទៅវិញដោយ ទស្សនៈលោកផ្ទាល់ល្បិចលួច Hack នេះនៅលើអ្នកធ្វើវើបសាយ បន្តិចខុសនេះ បន្តិចខុសនោះ មិនចេះចប់ មិនចេះហើយ.! ពេលម្ចាស់សុំឌូមិន យកមកគ្រប់គ្រងមិនអោយគេទេ តើមូលហេតុអុី.?បើគេទិញអោយលុយគ្រប់អស់ហើយហ្នឹង.?

ជាចុងក្រោយ លោក ពុត សាម៉ាត់ សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសនោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ មេត្តាចុះស្រាវជ្រាវចាប់ជននេះដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម