ដឹងតែរលាយហើយ ដៃឡូតិ៍នេសាទខុសច្បាប់២កន្លែងពូនសំងំលាក់ខ្លួនក្នុងឃុំកំពង់អ៊ុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ប្រជានេសាទនៅភូមិព្រែកឆ្តោនិងភូមិកំពង់អ៊ុស ឃុំកំពង់អ៊ុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ផ្ទុះការតវ៉ា ខណៈដែលដឹងថាអាជ្ញាធរ និងមន្ត្រីទំនាញជលផលឃុបឃិតគ្នាជាមួយឈ្មួញ ឈរកាងវាទទីបង្កើតដៃឡូតិ៍នេសាទខុសច្បាប់ក្នុងព្រែកធម្មជាតិចំនួន ពីរកន្លែងមួយភូមិព្រែកឆ្តោពីរភូមិកកំពង់អ៊ុស ឃុំកំពង់អ៊ុស ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង និងបានហាមផ្ដាច់មិនឲ្យពលរដ្ឋនេសាទនោះឡើយ។
ប្រភពបែកធ្លាយពីប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារ យើងឱ្យដឹងថាសព្វថ្ងៃនេះ បងប្អូនប្រជានេសាទ រស់នៅយ៉ាងលំបាក ក្រៃលែង មិនបានចុះនេសាទតាមព្រែក ស្ទឹង បឹងបួរ ទៀតហើយ ចាប់តាំងពីគេដាក់ដៃឡូតិ៍នេសាទ បំបិទព្រែក។ ប្រជាពលរដ្ឋតែងតែអាស្រ័យផលលើការនេសាទចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ មិនបានទៀតឡើយ ព្រោះអាជ្ញាធរ និងមន្ត្រីជំនាញជលផល បាននឹងកំពុងឃុបឃិតគ្នាជាមួយឈ្មួញធំមានឥទ្ធិពលដែលអួតអាងថាមានខ្នងបង្អែកជាមន្ត្រីធំ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ
លោកនួនរិទ្ធី នាយរងផ្នែករដ្ឋបាលជលផលព្រែកឆ្តោ លោកលីឡានាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងទូរស័ព្ទចូលតែពុំមានអ្នកទទួល
លោកអាតនាយសង្កាត់រដ្ឋបាលជលផលព្រែកឆ្តោបានប្រាប់ភ្នាក់ងារយើងតាមទូរស័ព្ទ កាលពីថ្ងៃទី 6 ខែ 02 ឆ្នាំ 2023ខាងសហគមន៍គេស្នើសុំទៅខាងថ្នាក់លើមានច្បាប់អនុញ្ញាតទើបគាត់ហ៊ានធ្វើ។
លោកងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងចាំឲ្យគេទៅរុះរើគ្មានច្បាប់ទេឲ្យគេកំទេចប៉ុន្មានដងហើយ។
គួរជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ ថ្ងៃ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១២ បាន ប្រកាស បទ បញ្ជា រំលាយលែង ឲ្យ មាន ដៃឡូត៍ នេសាទ ទាំងអស់ គឺ ជា ការ រំលាយ ជា រៀង រហូត គ្មាន ថ្ងៃ ត្រឡប់ ថយ ក្រោយ វិញ ទេ ដរាប ណាសម្តេចនៅ មាន ជីវិត និង គណបក្ស ប្រជាជន កម្ពុជា នៅ តែ បន្ត កាន់ អំណាច នៅ ក្នុង ប្រទេស កម្ពុជា។ ហើយបុគ្គលណានៅតែហ៊ានបន្តដាក់ដៃឡូតិ៍នេសាទ នោះគឺជាអំពើខុសច្បាប់។
នៅថ្ងៃទី 8 ខែ02ឆ្នាំ 2023 នេះព័ត៌មានបឋមដែលយើងទទួលបានពីប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារយើងឲ្យដឹងថា ដៃឡូនេសាទទាំងពីរខាងលើនេះនៅតែបន្តដាក់យ៉ាងអនាធិបតេយ្យដើរគំរាមកំហែងប្រជាពលរដ្ឋមិនឲ្យនេសាទក្នុងឡូនេះទេ ប្រភពបែកធ្លាយមានអ្នករត់ការខ្វែងដៃខ្វៃជើងដើម្បីអន្តរាគមន៍ដាក់ដៃឡូតិ៍រាំងលេខបន្តទៀត៕