របងថ្មដែលបានសាងសង់នៅតាមឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ត្រូវម្ចាស់វាយកម្ចេចចោលវិញ ក្រោយមានការណែនាំពីអាជ្ញាធរខេត្ត

ព្រះសីហនុ៖ របងថ្មដែលត្រូវបានសាងសង់នៅតាមតាមឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ហើយទទួលការរិះគន់យ៉ាងខ្លាំងតាមបណ្តាញសង្គមនារយៈពេលប៉ុន្មានថ្ងៃមកនេះ ត្រូវបានម្ចាស់ទីតាំងវាយកម្ចេចចោលវិញហើយ ក្រោយមានការណែនាំពីអាជ្ញាធរខេត្ត។ ការវាយកម្ចេចចោលនេះ បានធ្វើឡើងនាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលខេត្ត ធ្វើការសម្របសម្រួលជាមួយម្ចាស់ទីតាំង។ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរខេត្តរួចមក ម្ចាស់ទីតាំងបានសម្រេចវាយរបងចេញនៅផ្នែកខាងក្រោយ គឺនៅតាមឆ្នេរសមុទ្រ។

លោក ឃាង ភារម្យ បន្ដទៀតថា «ក្រោយពីការសម្របសម្រួលគ្នាពីអាជ្ញាធរខេត្ដរួចហើយ ម្ចាស់របងក៏បានវាយរបងចេញនៅខាងឆ្នេរសមុទ្រនេះ កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣»។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះមានការរិះគន់យ៉ាងខ្លាំងពីមហាជន រឿងសង់របងលើឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ដែលធ្វើឲ្យបាត់បងសោភ័ណ្ឌភាពឆ្នេរ។ តែនៅពេលនេះស្ថានភាពឆ្នេរវិលទៅសភាពដើមវិញ ក្រោយមានការចំណាត់ការភ្លាមៗពីថ្នាក់ដឹកនាំ និងក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្តព្រះសីហនុ៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម