សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អំពាវនាវឲ្យចូលរួមទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ


ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចេញសេចក្តីអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គភាពសារព័ត៌មានជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏ដូចជាយុវជន យុវនារី សិស្ស និស្សិតទាំងអស់ ចូលរួមទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ដែលមានខ្លឹមសារដូចខាងក្រោម ៖

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានសង្កេតឃើញថា យុវជន យុវនារី សិស្ស និស្សិតមួយចំនួនតូច មានការយល់ច្រឡំថាថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃផ្តើមសេចក្តីស្នេហា ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ។ តាមពិតទិវានេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ ប៉ុន្តែយុវជន យុវនារី សិស្ស និស្សិតមួយចំនួនតូច បានភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរទាំងបុគ្គលផ្ទាល់ និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរដ៏ផូរផង់។

ដើម្បីទប់ស្កាត់នូវសកម្មភាពមិនប្រក្រតីទាំងនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ព្រមទាំងចាងហ្វាងសារព័ត៌មានជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ យុវជន យុវនារី សិស្ស និស្សិតទាំងអស់ ដូចខាងក្រោម ៖
១. សូមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយផ្ទាល់ តាមសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយភ្ជាប់នូវខ្លឹមសារពន្យល់ ណែនាំ អប់រំ កុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រលាញ់។

២. សូមអំពាវនាវដល់យុវជន យុវនារី សិស្ស និស្សិតទាំងអស់ កុំមានការយល់ច្រឡំ ប្រព្រឹត្តនាំឱ្យមានវិប្បដិសារីដល់ខ្លួនឯង និងក្រុមគ្រួសារ ដោយសារការគិតខុសមួយពេល។

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សង្ឃឹមថា ថ្នាក់ដឹកនាំ សមាជិក សមាជិកា អង្គភាពសារព័ត៌មានជាសមាជិក ក៏ដូចជាយុវជន យុវនារី សិស្ស និស្សិត នឹងចូលរួមទាំងអស់គ្នាកុំបីខាន៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម