ដំណើរឆ្ពោះទៅរៀបចំ«សង្ក្រាន្តបន្ទាយឆ្មារ ឆ្នាំ២០២៣» ឈានដល់កិច្ចក្រុងពាលី

ដំណើរឆ្ពោះទៅកាន់ការរៀបចំកម្មវិធី «សង្ក្រាន្តបន្ទាយឆ្មារ ឆ្នាំ២០២៣» ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនោះ នៅថ្ងៃនេះបានឈានដល់កិច្ចក្រុងពាលីតាមប្រពៃណីសាសនា និងទំនៀមទម្លាប់ខ្មែរហើយ។

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការប្រតិបត្តិកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ បានប្រារព្ធពិធីក្រុងពាលី ក្រោមអធិតបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវឧកញ៉ាបណ្ឌិត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។

នៅមួយថ្ងៃមុនប្រារព្ធពិធីក្រុងពាលីចូលឆ្នាំបន្ទាយឆ្មារនេះ ពោលគឺនាថ្ងៃទី១៦ ខែកុមុ្ភៈម្សិលមិញនេះ ឯកឧត្តម ស  សុខា រដ្ឋលេខាធិការក្រសួអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ និងឯកឧត្តម  កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រតិបត្តិកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ និងលោកជំទាវ បានដឹកនាំក្រុមការងារដែលជាថ្នាក់ដឹកនាំ និងសមាជិកអនុគណៈកម្មការនីមួយៗ ចុះពិនិត្យទីតាំងប្រារព្ធពិធីនៅជុំវិញប្រសាទបន្ទាយឆ្មារ។

នៅថ្ងៃដដែលនោះ ឯកឧត្តម ស សុខា និងឯកឧត្តម កែ សួនសុភាព ក៏បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗនៃគណៈកម្មការប្រតិបត្តិផងដែរ។ អនុគណៈកម្មការនៃគណៈកម្មការប្រតិបត្តិការកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ រួមមានលេខាធិការដ្ឋាន, អនុគណៈកម្មការផ្គត់ផ្គង់ ដឹកជញ្ជូន និងទំនាក់ទំនងសាធារណៈ, អនុគណៈកម្មការរចនា សិល្បៈ តន្រ្តី សាសនា និងគុនខ្មែរ, អនុគណៈកម្មករសម្របសម្រួលយុវជន និងបរិស្ថាន, អនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន, អនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការចលនូបត្ថម្ភ, អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច និងអនុគណៈកម្មការហិរញ្ញវត្ថុ។

សូមបញ្ជាក់ពិធីចូលឆ្នាំបន្ទាយឆ្មារ នឹងប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ  បញ្ចស័ក ព.ស២៥៦៦ នឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ សម្រាប់កម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ដែលប្រារព្ធឡើងមួយថ្ងៃមុនថ្ងៃចូលថ្មីប្រពៃណីជាតិ មានកម្មវិធី និងព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើននឹងត្រូវប្រារព្ធ និងរៀបចំឡើង រហូតដល់ថ្ងៃទី១៦ ខែមេសាដែលជាថ្ងៃចុងក្រោយ៕

 

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម