ទឹកដោះគោជិត ៣ ០០០កំប៉ុងធំ ជាអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានចែកជូនពលរដ្ឋ ៩៣២នាក់

បន្ទាយមានជ័យ ៖ ទឹកដោះគោកូនក្មេង France BeBe ចំនួន ៤៦៦កេស ស្មើនឹង ២ ៧៩៦កំប៉ុងធំ ជាអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ត្រូវបានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុ ៦ខែចុះក្រោម ចំនួន ៩៣២នាក់ ដើម្បីជួយសម្រាលដល់ការចំណាយក្នុងការទិញទឹកដោះគោប្រចាំថ្ងៃ សម្រាប់កូនៗ។

ទឹកដោះគោកូនក្មេង France BeBe ជាអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលក្រុមការងារ បានចែកជូនបងប្អូនប្រជាពលរដ្ឋទាំង ៩៣២នាក់ នាឱកាសនោះ ក្នុងម្នាក់ៗទទួលបានទឹកដោះគោ ចំនួន ៣កំប៉ុងធំ រួមមាន ៖ ទី១. ស្រុកព្រះនេត្រព្រះ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៧៥០នាក់ ស្មើនឹងទឹកដោះគោ ចំនួន ២ ២៥០កំប៉ុងធំ ទី២. ក្រុងសិរីសោភ័ណ ចែកជូនប្រជាពលរដ្ឋ ចំនួន ៨២នាក់ ស្មើនឹងទឹកដោះគោ ចំនួន ៤១កេស ស្មើនឹង ២៤៦កំប៉ុងធំ និងទី៣. ក្រុងប៉ោយប៉ែត ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ១០០នាក់ ស្មើនឹងទឹកដោះគោ ចំនួន ៥០កេស ស្មើនឹង ៣០០កំប៉ុងធំ៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម