ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ ជូនមន្ត្រីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី០៦​ ខែមករា​ ឆ្នាំ២០២២​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហុក​ ថាវណ្ណ​ អនុប្រធាននាយកដ្ឋានបុគ្គលិក​ តំណាងឯកឧត្តម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​ អគ្គស្នងការរង​ និងជាប្រធាននាយកដ្ឋានបុគ្គលិក​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ ជូនមន្ត្រីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ជាមួយនោះដែរក៏មានការរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ​ និងទិសដៅការងារប្រចាំខែមករា​ ឆ្នាំ២០២២​ ដោយមានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកនាយការិយាល័យជំនាញ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​ ។
នៅក្នុងពិធីនេះដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានផ្តាំផ្ញេីរ​ និងណែនាំដល់មន្ត្រីនគរបាលដែលទេីបទទួលបានការតែងតាំងមុខតំណែងថ្មីត្រូវយកចិត្តទុកដាក់ខ្ពស់លេីការបំពេញភារកិច្ចរបស់ខ្លួន​ ជាពិសេសត្រូវតែបម្រេីប្រជាពលរដ្ឋឱ្យបានល្អ​ ម្យ៉ាងវិញទៀតផ្នែកជំនាញផ្សេងៗទៀតដូចជាចរាចរណ៍​ និងសណ្តាប់ធ្នាប់​ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់​ ដោយមានកាយវិការ​ និងសំដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ​ ។ ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាព​ គ្រប់កងកម្លាំងចំណុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាំងអស់​ ត្រូវតែពង្រឹងការល្បាត​ ដេីម្បីបង្ការ​ ទប់ស្កាត់បទល្មេីសនានាកុំឱ្យកេីតមានឡេីង​ ៕
អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម