ពិធីបិទការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្ត សិស្សបឋមសិក្សានិងមធ្យមសិក្សា ឆ្នាំសិក្សា ២០២២-២០២៣

 ការប្រកួតកីឡាសិស្ស បឋមសិក្សា និង មធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២-២០២៣ ត្រូវបានប្រារព្ធពិធីបិទ ជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣នេះ  ក្រោមអធិបតីភាពឯកឧត្តម អម សុភា  អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កីឡាករ កីឡាការនីយ៉ាងច្រើនកុះករផងដែរ   ។

   លោកស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការប្រកួតក្នុងរយៈពេលមកនេះ ក្រុមកីឡាករ កីឡាការនី និង គណកម្មការរៀបចំការប្រកួតបានយកអស់នូវស្មារតី កម្លាំងកាយកម្លាំងចិត្ត ធ្វើអោយដំណើរការនៃការប្រកួតកីឡាសិស្សនាឆ្នាំនេះជ្រើសរើសបានជើងឯក សម្រាប់យកទៅប្រកួតថ្នាក់ជាតិនាពេលខាងមុខ ។

  លោកស៊ឹម ម្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈចំពោះដំណើរការប្រកួតនៅពេលនេះ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល មានសមាសភាព ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុបចំនួន១,៧៦០នាក់ ស្រីចំនួន ៨១៣នាក់ ក្នុងនោះមាន ១.សមាសភាព កីឡាករ កីឡាការិនី សិស្សបឋមសិក្សាមានកីឡាករ-កីឡាការិនី ចំនួន ៦៧២នាក់ ស្រីចំនួន ៣២៤នាក់ ។ សិស្សមធ្យមសិក្សាមានកីឡាករ-កីឡាការិនី ចំនួន ៧៨៤នាក់ ស្រីចំនួន ៣៩២នាក់ សរុបកីឡាករ-កីឡាការិនីមានចំនួន១៤៥៦នាក់ ស្រីមានចំនួន ៧១៦នាក់ ។ ប្រភេទកីឡាមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៊ូល និងប៉េតង់  ។

 មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ការប្រកួតនេះធ្វើក្នុងគោលបំណងគឺ បំផុសការចូលរួមសកម្មភាពអប់រំកាយ និងកីឡាកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម  វិន័យ ស្មារតីក្រុម និងលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ។ ជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

   ឯកឧត្តមបន្ថែមថា ការហ្វឹកហាត់អប់រំកាយ និង កីឡា គឺជាសកម្មភាពមិនអាចខ្វះបានក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និង ធនធានមនុស្ស ។ កីឡាបានរួមចំណែក បំបាត់អំពើហឹង្សា និង ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ។ លើកស្ទួយសន្តិភាព ស្ថិរភាពសង្គម បច្ចុប្បន្នប្រទេសនៅលើសាកលលោក បានចាត់ទុកថា វិស័យកីឡាជាឧស្សាហកម្មដ៍មានសក្តានុពល ក្នុងវិស័យសេដ្ឋកិច្ច ដែលផ្តោតសំខាន់គឺសុខមាលភាព និង មិត្តភាព ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ដល់ពេលចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាំឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស
លោកបណ្ឌិត ឡី សុភាព៖ ពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជៀសវាងមានបញ្ហា ទើបរកការព្យាបាល
ឧកញ៉ាបណ្ឌិត ឡី សុភាព ប្ដេជ្ញាសហការជាមួយអាជ្ញាធរ​ លុបបំបាត់ ឬចាត់វិធានការ​ លើការវិនិយោគមិនស្របច្បាប់ និងនាំយកជំនឿចិត្ត ប្រជាពលរដ្ឋមកវិញ
យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
ព្រឹកនេះវត្តមាននាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា
អណ្ដាតភ្លើង​ឆាបឆេះ​អតីត KTV យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​ក្បែរ​ស្ដុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក