ពិតជាសាហាវមែន នាយករងវិទ្យាល័យមួយនៃខេត្តកំពង់ឆ្នាំង រំលោភកូនសិស្សបានសម្រេចច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមរ័ក្ស និងចែកចាយពេញបណ្តាញសង្គម!!!
កំពង់ឆ្នាំង÷កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ តាមការឱ្យដឹងពីសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានប្រាប់ថា សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនឈ្មោះ ង៉ែត សុខខេង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយ ពីករណី៖ រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភាសលើកុមារ និងករណី ហិង្សាដោយចេតនា តាមបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង។
តាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីឈ្មោះ ច.ល.ហ អាយុ ១៥ ឆ្នាំ ដែលជាជនរងគ្រោះនៃអំពើខាងលើ បានរៀបរាប់ទាំងក្តុកក្តួលថា ជនសង្ស័យឈ្មោះ ង៉ែត សុខខេង នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន បានលួងលោមកុមារីជាកូនគាត់ថា ទៅរៀនបើករថយន្តជាមួយលោកគ្រូឈ្មោះ ង៉ែត សុខខេង រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួនលើកក្រោយទៀត។
តាមប្រភពពីប្រជាពលរដ្ឋ និងគ្រូៗជាច្រើននាក់នៅស្រុកកំពង់ត្រឡាចសូមមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ខាងក្រុមការងារសារព័ត៌មានយើងថា ពួកគាត់ធ្លាប់ឃើញវីដេអូររបស់លោកគ្រូល្មោភកាមឈ្មោះ ង៉ែត សុខខេង នេះកំពុងរំលោភកុមារីរងគ្រោះ និងបានថតជាវីដេអូរចែកចាយតាមបណ្តាញសង្គមនានា ពិតប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយច្រើនឡើយ ព្រោះល្បីថាលោកគ្រូឈ្មោះ ង៉ែត សុខខេង នេះមានខ្សែរធំ និងគ្មាននរណាហ៊ានជាមួយលោកគ្រូលោ្មភកាមនេះឡើយ។
បច្ចុប្បន្នសំណុំរឿងលោកគ្រូលោ្មភកាមខាងលើនេះ ត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំងបញ្ជូន ដល់តុលាការហើយ ហើយយើងនឹងរងចាំមើលចំណាត់ការបន្តទៀតថា តើវាសនាលោកគ្រូល្មោភកាម នេះនឹងទៅជាយ៉ាងណា។
ការផ្សព្វផ្សាយរបស់ក្រុមការងារសារព័ត៌មានយើង គ្រាន់តែចង់ឆ្លុះបញ្ចាំងអំពីការពិត និងបកអាក្រាតមុខមាត់ពិតរបស់លោកគ្រូល្មោភកាមខាងលើនេះឱ្យសាធារណៈជនបានស្គាល់ និងជាសារអប់រំដល់បុគ្គលផ្សេងៗ ទៀតកុំអោយប្រព្រឹត្តអំពើអសីលធម៌ដូចករណីលោកគ្រូល្មោភកាមខាងលើ ក៏ដូចជា ផ្សព្វផ្សាយព័ត៌មានឱ្យបានឮដល់ជនរងគ្រោះទាំងឡាយណាផ្សេងទៀត ដែលអាចធ្លាប់ទទួលរងការរំលោភបំពានពីសំណាក់លោកគ្រូលោ្មភកាមខាងលើនេះ ហើយករណីមានការរំលោភបំពានបែបនេះមែន សូមបងប្អូនប្រជាពលរដ្ឋ ឆាប់រាយការណ៍ និងដាក់ពាក្យមកសមត្ថកិច្ចជំនាញដើម្បីឱ្យសមត្ថកិច្ចមានចំណាត់ការបន្ថែមទៀតលើបុគ្គលនេះ ក្នុងគោលដៅអនុវត្តច្បាប់ឱ្យតឹងរឹងបំផុតចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើរំលោភបំពានលើកុមារ ដូចករណីលោកគ្រូល្មោភកាមខាងលើនេះ។
បន្ថែមលើសពីនេះទៅទៀត សូមអោយមាតាបិតាសិស្សទាំងឡាយតាមបណ្តាលស្ថាប័នរដ្ឋ ឬឯកជននានា មេត្តាប្រុងប្រយ័ត្នចំពោះបុត្រធីតារបស់ខ្លួន និងពិនិត្យតាមដានរាល់ទំនាក់ទំនងរវាងគ្រូៗដែលមានភាពស្និតស្នាលជាមួយកូនស្រីខ្លួនអោយមែនទែន ដើម្បីជៀសវាងករណីណាមួយអាចកើតឡើងជាយថាហេតុដូចការផ្សព្វផ្សាយខាងលើ៕