ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយស
សូមគោរពអបអរសាទរ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
យោងទៅតាមព្រះរាជក្រឹត្យដែលបានប្រថាប់ព្រះរាជលញ្ជករនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ប្រគេន ជូន ព្រះសង្ឃ មន្រ្តីរាជការ និងសប្បុរសជន ២១៨ អង្គ-រូប ។
ព្រះរាជក្រឹត្យប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយសក៏មានមន្ត្រីផ្សេងទៀត ទទួលបាននូវគ្រឿងឥស្សរិយយស ជាតូបការ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសិរីវឌ្ឍន៍ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា និងគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា។
សូមរំឭកផងដែរថា នាពេលកន្លងមក ពាក្យថា ឯករាជ្យជាតិ គឺមានតែអតីត សម្តេចព្រះបាទនរោត្តម សីហនុ ដែលត្រូវបានគេចាត់ទុកថា ជាបិតាឯករាជ្យនិងបង្រួបបង្រួមជាតិ ដោយព្រះអង្គជាឥស្សរជនលេចធ្លោបំផុត ក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ ព្រះអង្គគឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុតនៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សាជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងទសវត្សរ៍ទី ៩០ ហើយនៅថ្ងៃ ១៤ ខែ វិច្ឆិកា ឆ្នាំ១៩៩១ ពេលព្រះអង្គយាងចូលមកក្នុងប្រទេសកម្ពុជាវិញក្នុងឋានៈជាបិតាឯករាជ្យនិងបង្រួបបង្រួមជាតិ៕