អ្នកលក់រត់ជាន់ជេីងគ្នា​ ខណៈអ្នកផឹកស៊ីផឹកស្រវឹង ដកកាំភ្លេីងបាញ់មេឃ១គ្រាប់

មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងរោងលក់ទឹកត្នោតជូមួយកន្លែងខណៈអ្នកមកផឹកស៊ីស្រវឹងរួចដកកាំភ្លើងបាញមេឃ១គ្រាប់ធ្វើឲ្យអ្នកលក់និងភ្ញៀវផ្សេងទៀតរត់ចែកជើងគ្នា។
ករណីបាញ់បោះសេរីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀល​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៣​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីម្ចាស់ហាងឈ្មោះភិន​ ណាត​ ភេទប្រុសអាយុ៤៥ឆ្នាំ​ បានឲ្យដឹងថា​ មុនពេលកេីតហេតុជនសង្ស័យមានគ្នា៤នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកអង្គុយផឹកនៅហាងរបស់គាត់​ ខណៈអង្គុយផឹកស្រាបៀរកម្ពុជាអស់៣កញ្ច្រែងស្រាប់តែបុរសម្នាក់មកសុំរូបគាត់ថា​ បងខ្ញុំសុំបាញ់បញ្ចេញកំហឹងមួយគ្រាប់​ ភ្លាមនោះបុរសនោះក៏ដេីរមកមុខហាងដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួនមួយគ្រាប់ធ្វេីឲ្យអ្នកលក់នឹងបុគ្គលិករត់ជាន់ជេីងគ្នា។

សាក្សីដដែលបានបន្តថា​ បន្ទាប់មកក្រុមទាំងនោះក៏បានរេីសសំបកគ្រាប់ហេីយនាំគ្នាជិះម៉ូតូចេញទៅអស់​ ទេីបរូបគាត់រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។ ក្រោយកេីតហេតុអាជ្ញាធរមានសមត្ថកិច្ចបានត្រឹមនាំម្ចាស់ហាងទៅប៉ុស្តិ៍នគរបាលចោមចៅទី១​ ដេីម្បីបំភ្លឺជំវិញករណីបាញ់បោះសេរីខាងលេី៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម