សន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារអនុវត្តបន្ត៥ឆ្នាំ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ជា សុគន្ធា ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ខេត្តព្រៃវែង: ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្កូវបានរៀបចំកម្មវិធីអង្គសន្និបាតគណៈកម្មាធិការគណបក្សឃុំថ្កូវក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុគន្ធា អនុប្រធានក្រុមការងារស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារចុះជួយឃុំថ្កូវ អមដោយក្រុមការងាររួមមាន ឯកឧត្តម សួន គឹមស៊ាន់ អនុប្រធាន រួមជាមួយ ឯកឧត្តម ដួង ច័ន្ទអម្រិត អនុប្រធាន ព្រមទាំងអនុប្រធាន ក្រុមការងារ សមាជិក សមាជិកាផ្សេងៗទៀតបានអញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារអនុវត្តបន្ត៥ឆ្នាំ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការគណបក្សប្រជាជនចុះជួយឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។        

សូមបញ្ចាក់ផងដែលក្នុងអង្គសន្និបាតមានសមាជិក សមាជិកាចូលរួមសរុបចំនួនប្រមាណជាង៣០០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុគន្ធា បានសំដែងការរីករាយ និងអបអរសាទរ ចំពោះ សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋទាំងអស់ សម្រាប់៤អាណត្តិ នៃក្រុមប្រឹក្សាឃុំថ្កូវកន្លងមក គឺគណបក្សប្រជាជនកម្ពុជា បានបន្តអភិវឌ្ឍន៍មូលដ្ឋានមានការរីកចម្រើនជាដំណាក់កាលៗ ដែលពីមុនក្នុងឃុំថ្កូវគឺមិនមានផ្ទះធំៗអ្វីទាល់តែសោះ តែបច្ចុប្បន្នតាមរយៈគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍន៍ឃុំ មានហេដ្ឋារច្ចនាសម្ព័ន្ធខ្វាត់ខ្វែងដូចជាផ្លូវថ្នល់ជនបទ សាលារៀន វត្តអារាម មណ្ឌលសុខភាព ទីផ្សារ តំបន់រដ្ឋបាល ស្រះទឹក អណ្តូងទឹក ភ្លើងអគ្គីសនី ម៉ាស៊ីកិនស្រូវ … គួរជាទីមោទនៈ សម្រាប់ប្រជាជនក្នុងមូលដ្ឋានផ្ទាល់ ។

ហើយសម្រាប់អាណត្តិទី៥ នៃក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវផែនការ និង គោលនយោបាយ ដើម្បីឆ្ពោះទៅការអភិឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ និងទីប្រជុំជនក្នុងឃុំបន្តទៀត ដែលមានជាអាដ៍ ៖
– លើកកម្ពស់ ស្ថានភាពសង្គម-សេដ្ឋកិច្ចនៅជនបទ និងទីប្រជុំជន។
– ពង្រឹង និងលើកកម្ពស់សិទ្ធអំណាចសហគមន៍នៅមូលដ្ឋានភូមិ សង្កាត់ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
– បន្តថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្មនា។
– បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែខ្លាំងក្លា និងកាន់តែមានប្រសិទ្ធភាព។
– គ្រប់គេហដ្ឋាននៅជនបទមានអគ្គីសនី ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ គ្រប់ក្រុមគ្រួសារ។
– បន្តលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងចាស់ជរា…។

ទាំងនេះជាអ្វីៗ ដែលគណបក្សប្រជាជនបានផ្តល់ជូនប្រជាពលរដ្ឋដោយមិនសន្យា តែបានធ្វើ និងរក្សាជូនប្រជាពលរដ្ឋ ផ្ទុយស្រឡះពីគណបក្សផ្សេងៗ ដែលតែងតែដើរសន្យា តែមិនបានធ្វើអ្វីសោះសម្រាប់ប្រជាជន និងសង្គមជាតិ។

ក្នុងអង្គសន្និបាតក៏មានការប្រកាសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បន្តទៀត ដែលនេះបានបង្ហាញពី តម្លាភាព សមភាព យុត្តិធម៌ និងប្រជាធិបតេយ្យ របស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកា និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ផងដែរ។

ជាចុងបញ្ចប់ ឯកឧត្ដមប្រធានបានថ្លែងការកោតសរសើរ និងអំណរគុណដល់គណៈកម្មការ អនុគណៈកម្មការ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនប្រកបដោយឆន្ទៈខ្ពស់ក្នុងការត្រៀមរៀបចំ សន្និបាតឆ្នាំនេះ ព្រមទាំងបានផ្ដាំផ្ញើឱ្យមន្ត្រីក្រោមឱវាទទាំងអស់បន្តវប្បធម៌សហការ សាមគ្គីឱ្យ កាន់តែខ្លាំងខ្លាថែមទៀត ជាពិសេសត្រូវបំពេញកិច្ចការដោយឆន្ទៈខ្ពស់បំផុត ពោលគឺធ្វើម្ដង ធ្វើឱ្យហើយ ធ្វើឱ្យត្រូវ និងប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA