ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ពាក់ព័ន្ធបទល្មើស ឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត។

ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ពាក់ព័ន្ធបទល្មើស ឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត,,,
កំពត៖ឧកញ៉ា ប៉ែន នួន ដែលសម្បូររឿងអាស្រូវប្រព្រឹត្តបទល្មើសឆបោក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនម្តងទៀតហើយ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត ខណៈកាលពីឆ្នាំ២០២០ ឧកញ៉ា ប៉ែន នួន ក៏ធ្លាប់ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួននិងជាប់ពន្ធនាគារ ផងដែរ ។
តាមប្រភពព័ត៌មានដែលទើបទទួលបាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពតចាប់ខ្លួន យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ដែលចេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងដីកាបញ្ជាឲ្យចូលខ្លួននេះ គឺ តំណាងអយ្យការអមសាលាដំបូងខេត្តកំពតបញ្ជាឲ្យឈ្មោះ ប៉ែន នួន បច្ចុប្បន្នរស់នៅផ្ទះលេខ៥អា ស្ថិតនៅភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យចូលមកបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតឲ្យ បានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរករណីបណ្ដឹង របស់ឈ្មោះ ស៊ិន ប៊ុល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលបានប្ដឹង ឧកញ៉ា ប៉ែន នួន ថា បានប្រព្រឹត្តបទល្មើសឆបោកមានស្ថានទម្ងន់ទោសរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅអំឡុងខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ។ ក្នុងដីកាបញ្ជាឲ្យចូលខ្លួននេះ ឧកញ៉ា ប៉ែន នួន ក៏បានផ្ដិតមេដៃទទួលស្គាល់ផងដែរ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ឧកញ៉ា ប៉ែន នួន តាមនីតិវិធីមុនបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ឧកញ៉ា ប៉ែន នួន ក៏ធ្លាប់ត្រូវបានជាប់ពន្ធនាគារនៅរាជធានីភ្នំពេញម្ដងរួចមកហើយ ហើយត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសផងដែរពាក់ព័ន្ធទៅនឹងបទល្មើសឆបោកទៅលើអាជីវករអស់ប្រាក់រាប់ម៉ឺនដុល្លារ ក្រោមភាពគម្រោងសាងសង់ផ្លូវជាតិមួយខ្សែ តែជាគម្រោងសាងសង់ខ្យល់ ប៉ុណ្ណោះ ៕
អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម