ពិតជាថ្លើមធំណាស់ ហ៊ានឈូសឆាយដីទួលអ្នកតា

ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូបានខ្សឹបថាអោយដឹងថា: ដីខ្ទមអ្នកតាទាំង ដែលមានទទឹង100m បណ្ដោយ100m ដែលតាមការបញ្ជាក់ពីលោកមេភូមិ ដែលស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបានឈ្មួញ ឈូសឆាយទន្ទ្រានយកអស់មួយផ្នែក តាមប្រភពពីមន្ត្រីនៅសាលាឃុំម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាលោក ងិន វាសនា មានខ្នងបង្អែក និងខ្សែររបស់មេ គេធ្វើអ្វីដោយមិនញញើតនឹងច្បាប់ទាល់តែសោះ ចំណែកអាជ្ញាធរឃុំវិញហាក់ដូចជាស្ងាត់ឈឹង មិនឃើញនរណាម្នាក់ចុះមកទប់ស្កាត់សោះឡើយ ។

ដោយលែកតាមការបញ្ជាក់លោក គឺម សាមឿន​ អតីតក្រុមប្រឹក្សាឃុំអោយដឹងថាដីលោកគឺជាប់ព្រំប្រទល់ដីលោកតា តែនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ មានឈ្មោះលោក ងិន វាសនា ថាដីលោកជាប់ព្រំប្រទល់ទៅវិញ ចំណែកលោក ជិន គឹមឡាង ហៅលោកអ៊ុំចាប ជាមេភូមិបានបញ្ជាក់ថាដីនោះគឺជាដីរបស់អ្នកតា តែមានឈ្មោះ លោក ងិន វាសនា បានឈូសឆាយដី ហើយលោក ងិន វាសនា បានប្រាប់លោកអ៊ុំវិញថា រូបលោកបានទិញត្រឹមត្រូវហើយមានឯកសារច្បាស់លាស់ តែលោក ងិន វាសនា មិនបានបញ្ជាក់ ទិញដីនោះពីឈ្មោះអ្នកណាឡើយ ក្នុងនោះដែរសហការីបានទំនាក់ទំនងទៅលោក ងិន វាសនាដែរតែទូរស័ព្ទទំនាក់ទំនងមិនបាន ។

ទាក់ទងនិងករណីខាងលើនេះសហការី SDR បានទំនាក់ទំនងទៅលោក ចេង ចាន់ដូណា អភិបាលនៃគណៈអភិបាលស្រុកបរិបូណ៌  បានបញ្ជាក់ឲ្យដឹងថាករណីខាងលើនេះលោកបានដឹងខ្លះៗដែល ហើយលោកបានអោយមន្ត្រីថ្នាក់ស្រុកចុះទៅមើលហើយថា ការឈូសឆាយនោះមិនមែនឈូសឆាយនៅជាប់ខ្ទមអ្នកតាទេគឺលោកថា មានការឈូសឆាយនៅទល់មុខខ្ទមអ្នកតាវិញ ហើយលោកបានបញ្ជាក់បន្ថែមទៀតថា​ករណីនេះសង្ស័យជាជាប់ពាក់ព័ន្ធប្រយោជន៏នឹងអ្នកសារព័ត៌មានផ្សេងៗទៅវិញ ហើយលោកបានបន្តរថាលោកនឹងហៅ លោក ជិន គឹមឡាង ដើម្បីទំនាក់ទំនងមកខាងអង្គភាពយើងខ្ញុំវិញ តែមកដល់ព្រឹកថ្ងៃទី២៩ហើយនៅមិនឃើញមានអ្នកណាទំនាក់ទំនងមកការិយាល័យអង្គភាព SDR នៅឡើយ។

យោងតាមការបញ្ជាក់លោក ឈិន តួ នាយរងអធិការដ្ឋានបឹងទន្លេសាបខាងត្បូងបានអោយដឹងថាករណីឈូសឆាយដីខ្ទមអ្នកតាគឺពិតជាមានមែន ប៉ុន្តែដីនោះលោកមិនដឹងជាដីរបស់អ្នកមានអំណាចណាទេបានជាហ៊ានឈូសឆាយបែបនេះព្រោះជាដីរបស់អ្នកតាអោយដឹងពីប្រជាពលរដ្ឋដីនោះគឺជាដីរបស់ខ្ទមអ្នកតា គឺប្រជាពលរដ្ឋទុកធ្វើជាទីសក្ការៈបូជា។

ជាចុងក្រោយប្រជាពលរដ្ឋស្នើសុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មានវិធានការចំពោះឈ្មួញដែលបានចូលទៅលួចឈូសឆាយដីខ្ទមអ្នកតានេះផង ព្រោះដីនោះប្រជាពលរដ្ឋទុកសម្រាប់ធ្វើជាទីក​ន្លែងសក្ការៈបូជាតែប៉ុណ្ណោះ៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម