ឯកឧត្តម ស សុខា អញ្ជើញបើកដំណើរការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផ្នែកចល័ត

សៀមរាប ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០២៣ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបើកដំណើរការការងារផ្សព្វផ្សាយរបស់ក្រុមការងារកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផ្នែកចល័ត នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នាទឹកដីខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា កីឡារស់ក្នុងសន្តិភាព គឺជាពាក្យស្លោកបង្ហាញទៅកាន់មិត្តអាស៊ាន និងពិភពលោកទាំងមូល ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លើទឹកដីនៃព្រះរាជណាចក្រកម្ពុជា។ ឯកឧត្តម បន្តថា ពិតមែនហើយថានេះមិនមែនជាលើកដំបូងទេ ដែលកម្ពុជារបស់យើង ត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ តែដោយសារភាពអសន្តិសុខផ្នែកនយោបាយ បញ្ហាសង្រ្គាមក្នុងប្រទេស និងតំបន់ ធ្វើឱ្យមានការពន្យារពេលរហូតដល់ពេលនេះ។

ឯកឧត្តម ស សុខា បន្តទៀតថា ពិតណាស់កីឡាស៊ីហ្គេម រៀបចំរាល់ ២ឆ្នាំម្តង។ បើយើងក្រឡេកទៅអតីតកាលវិញ ឃើញថាមាន ២ឆ្នាំ មានចំនួន ៣១ដង ហើយ ។ អីចឹងជាង ៦០ឆ្នាំមកនេះ ក្នុងចំណោមមិត្តអាស៊ានទាំង ៩ប្រទេសផ្សេងទៀត យើងមិនអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ទេ កុំថាឡើយឱកាសធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់នេះ សូម្បីតែឆ្នាំខ្លះកម្ពុជាមិនទាំងអាចបញ្ជូនអត្តពលិកទៅប្រកួតបានថែមទៀតផង។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ទៀតថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា ឆ្នាំនេះស្របនឹងឱកាសទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ក្នុងគោលបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍កម្ពុជា សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យបានយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរណ៍ក្នុងស្រុក ឱ្យបានយ៉ាងតិច ១៥លាននាក់ នៅក្នុងឆ្នាំ២០២៣។ ដូច្នេះព្រឹត្តិការណ៍អង្គរសង្ក្រាន ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំឡើងនេះ គឺបានចូលរួមជាមួយនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផង និងភ្ជាប់ទំនាក់ទំនងស្អិតល្មួតជាមួយឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។

ទាក់ទងនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះដែរ ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ដែរថា ព្រោះតែសន្តិភាព ព្រោះតែទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានប្រតិភូ និងអត្ថពលិកជាង ១ម៉ឺននាក់ ក្នុងតំបន់អាស៊ាន នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ ក្នុងនោះម្ចាស់ផ្ទះកម្ពុជាយើង ក៏បានត្រៀមកម្លាំងសមត្ថកិច្ចជាង ៥ ០០០នាក់ មន្ត្រីសុខាភិបាល ប្រមាណ ៣ ០០០នាក់ កម្លាំងស្ម័គ្រចិត្ត ៧ ០០០នាក់ ដើម្បីគាំទ្រព្រឹត្តិការណ៍នេះ ។ អ្វីដែលកាន់តែពិសេសទៀតនោះ យើងត្រៀមក្រុមសម្ដែងក្នុងពិធីបើក និងពិធីបិទ ដោយមានសិល្បករ សិល្បការិនី មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រមាណ ១ ០០០នាក់ កីឡាករ កីឡាការិនី និងកងទ័ពប្រមាណ ២ ០០០នាក់ ចូលរួមសម្ដែងទស្សនីយភាព
ដ៏អស្ចារ្យទៀតផង។

បើតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត តុប នេត ប្រធានក្រុមការងារកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផ្នែកចល័ត បានឲ្យដឹងថា ក្រុមការងារនេះ ចែកចេញជា ៥ផ្នែក រួមមាន ៖ ផ្នែកផ្សព្វផ្សាយតាមរថយន្តតន្ត្រី ផ្នែកផ្សព្វផ្សាយតាមប្រទីប ផ្នែកផ្សព្វផ្សាយតាមរថយន្ត LED ផ្នែកផ្សព្វផ្សាយតាមម៉ូតូ និងផ្នែកផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន និងមានក្រុមការងារសរុបចំនួន ៧៥រូប៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម