ឯកឧត្តម ស សុខា ដឹកនាំហែក្បួនភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣

សៀមរាប ៖ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំហែក្បួនភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងពិធីដង្ហែក្បួនអង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាទឹកដីខេត្តសៀមរាប។

សូមបញ្ជាក់ថា ឯកឧត្តម ស សុខា ប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០២៣ ទទួលបន្ទុកដឹកនាំ ចាត់ចែង និងរៀបចំលើកម្មវិធី ចំនួន ៣ រួមមាន ៖ ទី១. កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទី២. កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ និងទី៣. កម្មវិធីគុនល្បុក្កតោ សម្រាប់តាំងបង្ហាញ សម្តែង និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣។

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ដល់ពេលចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាំឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស
លោកបណ្ឌិត ឡី សុភាព៖ ពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជៀសវាងមានបញ្ហា ទើបរកការព្យាបាល
ឧកញ៉ាបណ្ឌិត ឡី សុភាព ប្ដេជ្ញាសហការជាមួយអាជ្ញាធរ​ លុបបំបាត់ ឬចាត់វិធានការ​ លើការវិនិយោគមិនស្របច្បាប់ និងនាំយកជំនឿចិត្ត ប្រជាពលរដ្ឋមកវិញ
យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
ព្រឹកនេះវត្តមាននាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា
អណ្ដាតភ្លើង​ឆាបឆេះ​អតីត KTV យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​ក្បែរ​ស្ដុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក