វិធីបើកសម្ពោធក្លឹបហាត់ប្រាណសោភ័ណសាខាទី 6 ក្រោមអធិបតីភាពលោកជំទាវចិត្តធម៌ហ៊ុនស៊ីណាត

ល្ងាចថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០ ក្លឹបហាត់ប្រាណសោភ័ណបានមានកម្មវិធីសម្ពោធសាខាទី 6 ដែលមានទីតាំងស្ថិតនៅលើផ្លូវ២៧១ នៅជិតពេទ្យលោកសង្ឃ កែងផ្លូវទេពផន លើសពិនេះទីធ្លាធំទូលាយឧបករណ៍ហាត់ប្រាណសុទ្ធតែទំនើបៗ ទៅតាមស្តង់អន្តរជាតិ ហើយក៏មានគ្រូបង្ហាត់ដ៏មានបទពិសោធន៍ចាំជួយណែនាំ ពីរបៀបហាត់ផងដែរ។

លោកជំទាវ ស៊ីវ បូភ័ណ្ឌអគ្គនាយការក្លឹបហាត់ប្រាណ
សោភ័ណ បានប្រាប់ឲ្យដឹងថាក្លឹបហាត់ប្រាណរបស់លោកស្រីគឺបានបើកដំណើរការរយៈពេល 8 ឆ្នាំមកហើយសព្វថ្ងៃមាន 6 សាខា
សាខាទី 1 នៅផ្លូវ 160 ខណ្ឌទួលគោក សាខាទី 2 មាននៅបុរីឈូកវ៉ា 2 សាខាទី 3 គឺមាននៅព្រែកប្រា សាខាទី 4 និងទី 5 គឺនៅប្រទេសវៀតណាម សាខាទី 6 គឺនៅផ្លូវ 271 កែងនិងស្តុបដែលទើបនឹងសម្ពោធនៅថ្ងៃនេះ។

លោកជំទាវ បានបញ្ជាក់ទៀតថាមូលហេតុដែលលោកជំទាវសម្រេចចិត្តបើកក្លឹបហាត់ប្រាណនេះឡើងគឺចង់ឲ្យប្រជាពលរដ្ឋយើងទូទៅទទួលបាននូវសុខភាពល្អ មិនត្រឹមតែប៉ុណ្ណោះក្លឹបលោកជំទាវនៅខែក្រោយនេះ នឹងមានលក់អាហារបួសពីធម្មជាតិផ្សេងៗទៀត អ្វីដែលជាពិសេសខែនេះមានការទិញមួយថែមមួយ សម្រាប់ការហាត់ប្រាណនៅក្លឹបសោភ័ណបង់ជាប្រចាំខែ។ កម្មវិធីប្រូម៉ូសិនរបស់យើងមានគោលដៅចំបងក្នុងការផ្តល់ជូនអតិថិជននូវកម្លាំងនិងថាមពលសម្រាប់ឲ្យពួកគាត់អាចសម្រេចគោលដៅនេះ ទន្ទឹមនឹងធានាជូនពួកគាត់នូវសុខភាពផ្លូវកាយនិងផ្លូវចិត្ត។”   

ជាចុងបញ្ចប់លោកជំទាវ លើកទឹកចិត្ត អតិថិជនទាំងអស់ក៏ដូចជាប្រជាជនកម្ពុជា ទាំងអស់គ្នា ចូលរួមហាត់ប្រាណដើម្បីសុខភាពនឹង ជៀសឆ្ងាយពីជំងឺផ្សេងៗ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ដល់ពេលចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាំឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស
លោកបណ្ឌិត ឡី សុភាព៖ ពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជៀសវាងមានបញ្ហា ទើបរកការព្យាបាល
ឧកញ៉ាបណ្ឌិត ឡី សុភាព ប្ដេជ្ញាសហការជាមួយអាជ្ញាធរ​ លុបបំបាត់ ឬចាត់វិធានការ​ លើការវិនិយោគមិនស្របច្បាប់ និងនាំយកជំនឿចិត្ត ប្រជាពលរដ្ឋមកវិញ
យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
ព្រឹកនេះវត្តមាននាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា
អណ្ដាតភ្លើង​ឆាបឆេះ​អតីត KTV យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​ក្បែរ​ស្ដុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក