ឧកញ៉ាបណ្ឌិត ឡី សុភាព ប្ដេជ្ញាសហការជាមួយអាជ្ញាធរ​ លុបបំបាត់ ឬចាត់វិធានការ​ លើការវិនិយោគមិនស្របច្បាប់ និងនាំយកជំនឿចិត្ត ប្រជាពលរដ្ឋមកវិញ

ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា បានប្ដេជ្ញាជាមួយសមាជិក សមាជិករបស់ខ្លួន ​ធ្វើការសហការជាមួយអាជ្ញាធរដែនដី ដើម្បីលុបបំបាត់ ឬក៏ចាត់វិធានការ សម្រាប់ការវិនិយោគ ដែលមិនស្របច្បាប់ ពោលត្រូវតែបោសសម្អាត ក្រុមអ្នកបោកប្រាស់ទាំងឡាយ ដែលនាំបញ្ហាទុក្ខសោកឲ្យប្រជាពលរដ្ឋ និងនាំយកភាពជឿទុកចិត្ត របស់ប្រជាពលរដ្ឋមកវិញ ដើម្បីរួមគ្នាជាកម្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យរីកចម្រើនទៅមុខ ។

ក្នុងពិធីប្រកាសចូលកាន់តំណែង ថ្នាក់កណ្ដាលសមាគម នារាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួកគោក រាជធានីភ្នំពេញ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា សមាគមសព័ន្ធ នៅតែបន្តគាំទ្រពេញទំហឹង ចំពោះច្បាប់វិនិយោគ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលថ្មី ព្រមទាំងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ដោយឡែកពាក់ព័ន្ធនឹងការងារវិនិយោគ ជាតិនិងអន្តរជាតិ ប្រធានសមាគមសមួយនេះ បានអះអាងថា និងធ្វើការសហការជាមួយអាជ្ញាធរដែនដី ដើម្បីលុបបំបាត់ ឬក៏ចាត់វិធានការ សម្រាប់ការវិនិយោគ ដែលមិនស្របច្បាប់ ដែលមានក្រុមហ៊ុនអនឡាញ ឬក៏ក្រុមហ៊ុនទីផ្សារបណ្ដាញ ដែលមានលក្ខណៈជាពីរ៉ាមីត ហើយកិច្ចការងារទាំងអស់នេះ គឺត្រូវតែបោសសម្អាត​ និងរាយការណ៍ជូន អាជ្ញារធរដែនដី ដែលពាក់ព័ន្ធ​ ហើយជាពិសេស ផលិតផលក្លែងក្លាយ ខូចគុណភាព​ ដែលនាំឲ្យប៉ះពាល់ ដល់សុខមាភាពរបស់ប្រជាពលរដ្ឋ និងថវិកាជាតិ ដើម្បីធានានូវភាពប្រកួតប្រជែងមួយដ៏ល្អ ។

ឆ្លៀតក្នុងឱកាសននេះ លោកឧកញ៉ាបណ្ឌិតប្រធានសមាគម បានថ្លែងអំណរគុណ​និងគាំទ្រ នូវគោលនយោបាយ រដ្ឋាភិបាលអាណត្តិទី៧ របស់សម្ដេចធិបតី ដែលបានគៀងគរនូវវិនិយោគិន អាជីវករជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមកម្មវិធីគោលនយោបាយ របស់រដ្ឋាភិបាល ។
ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានប្ដេជ្ញាជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសហព័ន្ធទាំងអស់ គឺត្រូវតែចេញបោសសម្អាត​ ក្រុមអ្នកបោកប្រាស់ទាំងឡាយ ដែលនាំបញ្ហាទុក្ខសោកឲ្យប្រជាជន និងនាំយកភាពជឿទុកចិត្ត របស់ប្រជាជនមកវិញ ដើម្បីរួមគ្នាជាកម្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនទៅមុខ។

លោកបណ្ឌិតបន្តថា “ប្រសិនបើយើងមិនរួមគ្នាបោសសម្អាត ក្រុមបោកប្រាស់ទាំងនោះទេ នោះនឹងអាចរាលដាលបញ្ហា មកដល់អ្នកវិនិយោគស្របច្បាប់ឯទៀតៗ ប៉ះពាល់ដល់វិស័យវិនិយោគទាំងមូល របស់ជាតិ នាំឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្ត លើការវិនិយោគជាដើម ដែលរឿងនេះមិនអាចមើលស្រាលបានទេ”។

លោក ឡី សុភាព ក៏បានលើករំលឹក ពីរបៀបវិនិយោគសង្ខេបមួយចំនួន ទៅដល់អ្នកចូលរួមក្នុងកម្មវិធី ពិសេសទ្រឹស្ដី៣ផ្ដ (ផ្ដុំ ផ្ដើម ផ្ដល់)៖១. ត្រូវចេះប្រមូលផ្ដុំកសាងកម្លាំងសមាជិក សមាជិកាឱ្យបានគ្រប់គ្រាន់។ ២. ត្រូវចេះរៀបចំសមាជិក សមាជិកាក្រោមឱវាទ ឱ្យមានរចនាសម្ពន្ធ បែងចែកមុខងារ ភារកិច្ច តួនាទី ព្រមទាំងត្រូវចេះតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងកែតម្រូវចំណុចខ្វះចន្លោះទាំងឡាយ និង ៣. ត្រូវចេះបែងចែកផ្ដល់ផលប្រយោជន៍ ដល់សមាជិក សមាជិកា និងត្រូវបង្កើតជំនាញ ដល់សមាជិកឲ្យមានចំណេះដឹង វិជ្ជាជីវៈ ការងារ មុខរបរ ដើម្បីពួកគេទទួលបានជីវភាពល្អ។

សូមរំលឹកថា កម្មវិធីប្រកាសចូលកាន់តំណែង ថ្នាក់កណ្ដាលសមាគម នាឱកាសនោះ បានតែងតាំងសមាសភាពគណៈកម្មការ ប្រតិបត្តិសមាគម អាណត្តិទី១ របស់សមាគមធំៗទាំង៦ រួមមាន៖ ១. សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា, ២. សមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកកម្ពុជា, ៣. សមាគមសហព័ន្ធអាជីវកម្មកម្ពុជា, ៤. សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា, ៥. សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱថសសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងទី៦. សមាគមសហព័ន្ធសិប្បកម្ម ឧស្សាហកម្ម និងថាមពលកម្ពុជា ។ ក្នុងនោះក៏មានសេចក្ដីសម្រេច​ ស្ដីពីការយល់ព្រមបញ្ចូលសមាជិក សកម្មរបស់សមាគម៖ ១. សមាគមសហព័ន្ធវិនិយោគិនកម្ពុជា, ២. សមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកកម្ពុជា, ៣. សមាគមសហព័ន្ធអាជីវកម្មកម្ពុជា, ៤. សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ​និងទី៥. សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱថសសាស្ត្រ និងទន្តសាស្ត្រកម្ពុជាផងដែរ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម