លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល

លោក ភឺន ផល្លា បានប្រតិកម្មឆ្លើយតបនឹងការផ្សាយព័ត៌មានដែលចោទថាលោកបានរំលោភយកដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល ដែលផ្ទុយពីការចោទប្រកាន់ថា លោក មិនបានយកដីប្រជាពលរដ្ឋនោះទេ គឺបានទិញដី ដោយមានការទទួលស្គាល់ពីអាជ្ញាធរ។ ប្រតិកម្មនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យមេធា មេគង្គ សហពាណិជ្ជកម្ម ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

លោក លី វិទូ មេធាវី ជាមេធាវីតំណាងដោយអាណត្តិឱ្យលោក ភឺន ផល្លា បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា ឆ្លើយតបនឹងសារព័ត៌មានមួយដែលបានផ្សាយផ្ទាល់ក្រោមចំណងជើងថា “ប្រជាពលរដ្ឋជាង 500 គ្រួសារ បានសំណូមពរទៅដល់អភិបាលខេត្តកណ្តាល ដែលទើបឡើងកាន់តំណែងថ្មី លោក គួច ចំរើន ដែលការចុះផ្សាយនេះគឺមិនត្រឹមត្រូវនោះទេ។

លោក លី វិទូ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ទៀតថា ក្រុមហ៊ុនបានប្រមូលទិញដី ដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ និងដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល និងបានបន្តកាន់កាប់គ្រប់គ្រងប្រើប្រាស់ និងអាស្រ័យផលនៅ លើទីតាំងដីនេះរហូតមក ហើយទីតាំងដីនេះមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ត្រឹមត្រូវធ្វើឡើងស្របតាមនីតិវិធីច្បាប់ ក្នុងនោះ ក្រុម ហ៊ុនបានបោះបង្គោល ជីកព្រំ និងលើកទំនប់ក្រវ៉ាត់ព័ទ្ធជុំវិញទីតាំងដីផងដែរ។

ចង់ដឹងព័ត៌មានលម្អិតសូមអានសេចក្ដីថ្លែងការណ៍ទាំងស្រុងដូចខាងក្រោមនេះ ៖

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម