កិច្ចបជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដើម្បីសុខភាពប្រជាជន។
រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃសៅរ៏ ១២ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ដួង ច័ន្ទអម្រិត ទីប្រឹក្សា សម្តេច ក្រឡា ហោមសខេង និងជាប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចបជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅស្នាក់ការកណ្តាលដែលមានអាស័យដ្ឋានផ្ទះលេខ C13 ភូមិព្រែកតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល ក្រុងភ្នំពេញ ហើយមានការអញ្ជើញចូលរួមពីសមាជិក សមាជិការចំនួនប្រមាណជាង២០នាក់់។
ក្នុងឪកាសនោះផងដែរ ឯក ឧត្តម សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ ទាំងអស់ ដែលតែងតែគាំទ្រក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងជួយឧបត្ថម្ភថវិកាមួយចំនួនក្នុងការទិញឪសថ ដើម្បី ទុកព្យាបាលបងប្អូន ប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក ទោះបីតិចក្តីច្រើនក្តី ដោយមិនប្រកាន់បក្សពួកឡើយ ។
ជាចុងបញ្ចប់ឯក ឧត្តម ដួង ច័ន្ទអម្រិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋយើង។