លោក សេង ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នុកទ្រូ និងសហការីផ្តល់អំណោយដល់ជនរងគ្រោះដោយសារគោជល់កន្លងមក។

ថ្ងៃទី ១៩ កុម្ភៈ ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នុកទ្រូបានយកអំណោយបន្តិចបន្តួច មានអង្ក៥០គីឡូក្រាម ប្រាក់ខ្មែរ ៥០០០០៛ និងប្រាក់ដុល្លារ ៥០ដុល្លារ របស់ម្តាយមីងឈ្មោះម៉ក់ អ៉ឹង ជូនដល់ជនរងគ្រោះដោយគោជល់ នៅចំណុចអ្នកតាទាំង ស្ថិតនៅភូមិ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ លោក សេង ឌី បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោក សាំង គឹមស៊ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំឆ្នុកទ្រូ ដែលតែងតែយកចិត្តទុកដាក់ ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយមិនមានការប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោក សេង ឌី បន្ថែមទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាកជនរងគ្រោះបានមួយចំណែកផងដែរ ដូច្នេះសូមអ្នកមីងខិតខំព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត។

ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍមកដល់ថ្ងៃនេះ គឺក្រោមការដឹកនាំរបស់  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទីណាមានទុក្ខលំបាក ទីនោះតែងតែមានសម្តេច នៅជាមួយបងប្អូនជានិច្ច ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានបាយហូបនោះទេ។

 

 

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម