សកម្មភាពបទល្មើសនេសាទនៅចំណុចស្រុកជលគិរី ខេត្តកំពង់ឆ្នាំងយ៉ាងអាណាធិបតេយ្យសង្ស័យមន្ត្រីជលផលត្រូវថ្នាំដុល្លារអាមេរិក
កំពង់ឆ្នាំង: ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២២ ៖ ឈ្មួញល្មើសនេសាទមួយចំនួន កំពុងតែសប្បាយចិត្តនឹងបំផ្លាញ ធនធានជលផល យ៉ាងចាស់ដៃ ក្រោយពីទទួលភ្លើងខៀវ ពីមន្ត្រីជំនាញនិង សមត្ថកិច្ច បើកដៃឲ្យរកបទល្មើសនេសាទ ។ បទល្មើសទាំងនេះ ស្ថិតនៅក្នុង ភូមិសាស្ត្រ ក្នុងទឹកដីស្រុកជលគីរីដែលជាតំបន់គ្រប់គ្រងរបស់លោក ឃីម ឡុង ពោរពេញទៅដោយសម្រាស់ជាច្រើនកន្លែង កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រភពពីប្រជាពលរដ្ឋនៅមូលដ្ឋាននោះបានឲ្យដឹងថា បទល្មើសនេសាទជាច្រើន ប្រភេទឈ្មួញកំពុងតែធ្វើសកម្មភាពយ៉ាងចាស់ដៃ ដែលគេសង្កេតឃើញថា គ្មានសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធណា អើពើរអំពីករណីនេះទេ អ្នកធ្វើបានចេះតែពីធ្វើទៅ សម្រាប់ប្រជាពលរដ្ឋតូចតាច គ្មានលុយ គ្មានខ្សែ ចេញតែទូក ក៏ត្រូវគេកាក់ជាប់ ទៅណាមិនរួចផង ។
ប្រភពបានឲ្យដឹងទៀតថា បទល្មើសនេសាទ ដែលកំពុងតែធ្វើសកម្មភាពទាំងនោះ មានរបាំង លបសាច់អួនក្រឡាញឹក ប្រវែងរាប់រយម៉ែត្រ ដោយប្រើឧបករណ៍ បរ និងលប រ៉ូយ៉ាល, របាំងសាច់អួនក្រឡាញឹក ព័ទ្ធព្រៃផ្ជិតចាប់ត្រី ប្រវែងរាប់រយម៉ែត្រ ជាច្រើនរបាំង និង មានសម្រាស់រាប់រយដុំទៀត ដែលពួកគេកំពុងចាប់ផ្តើមសម្រុកហ៊ុមចាប់ត្រីយ៉ាងគគ្រឹកគគ្រេង ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បទល្មើសនេសាទក្នុងមួយកន្លែង ឈ្មួញត្រូវចំណាយលុយទៅលើសមត្ថកិច្ច មន្ត្រីជំនាញ មិនក្រោម១០០០ដូល្លារនោះទេ ដើម្បីបិតបាំងភ្នែករបស់សមត្ថកិច្ច ។ ចំណែកឯរបាំងសាច់អួនក្រឡាញឹក ឈ្មួញក៏ត្រូវចំណាយជិតនឹង២០០០ដូល្លារ ដើម្បីធ្វើសកម្មភាពនោះបាន ។
ប្រភពបានឲ្យដឹងទៀតថា បទល្មើសនេសាទ នៅតំបន់នេះមានទាំងរដូវប្រាំងនិងរដូវវស្សា ទោះបីរដូវបិត ឬរដូវបើកនោះទេ គឺមានធ្វើជាប្រចាំ គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ ។ ឈ្មួញដែលរកស៊ីបទល្មើសមិនមែនចេះតែពីរកនោះទេ មុននឹងចាប់ផ្តើមចេញធ្វើសកម្មភាព ត្រូវទៅជួបឈ្មោះ សុខ បូរ ជាជនជាតិវៀតណាម មេឈ្មួញដុះស្លែជាមុនសិន មិនថារបាំសាច់ក្រឡាញឹក សម្រាស់ ឆក់ ទាំងរដូវបិទនិងរដូវបើកនេសាទ ។ ព្រោះថា ឈ្មោះសុខ បូរ ជាជនជាតិវៀតណាម នេះ ឆ្លាតខាងរត់ការបទល្មើសនេសាទ ទៅជួបមន្រ្តីជំនាញ សមត្ថកិច្ចគ្រប់ប្រភេទ ។
ពាក់ព័ន្ធនឹងករណីនេះច្បាប់ស្តីពីជលផល លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងនិងលោក ឃីម ឡុង នាយផ្នែករដ្ឋបាលជលផល ជលគិរីភ្លេចតួនាទីរបស់ខ្លួន រឺមួយមេឈ្មួញទាំងនេះជាឆ្នាំងបាយរបស់ខ្លួនឬយ៉ាងណា? ។
ច្បាប់បានចែងរួចមកហើយតែលោក លី ឡា នាយខ័ណ្ឌ និងលោក ឃីម ឡុង នាយផ្នែករូបនេះកំពង់ផ្កើននិងច្បាប់មាត្រា។
ការដាក់សម្រាស់មានទោស៣យ៉ាងបេីយោងតាមមាត្រា៩៤ចែងថា៖
១-ការដាក់សម្រាស់ការធ្វើអោយត្រីកុំ ប្រើអួន
ហ៊ុចាប់ត្រី ត្រូវពិន័យអន្តរកាល ជាប្រាក់ពី១ដងទៅ២ដង លើតម្លៃទីផ្សារនៃវត្តុតាងប្រព្រឹត្តល្មើស។
២- មាត្រាទី៩៤ អ្នកលួចកាប់ព្រៃលិចទឹកនិងអ្នកផ្សំគំនិតកាប់ព្រៃលិចទឹក
មានទោសជាប់គុកពី៣ឆ្នាំទៅ៥ឆ្នាំ។
៣- មាត្រាទី១០១ ការដឹកជញ្ជូន
សម្រាស់ មានទោសដាក់គុកពី១ខែទៅ១ឆ្នាំពិន័យពី១លានទៅ
៥លានរៀល៕
រាយការណ៍ដោយ និពន្ធនាយក
Tel. 067 480 510 / 070 480 510/ 089 480 510