បទល្មើសនេសាទទូកស៊ីបកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យលើផ្ទៃបឹងទន្លេសាបក្នុងទឹកដីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំខណៈមន្ត្រីពាក់ព័ន្ធជាអ្នកបណ្តែតបណ្តោយ និងមើលផ្លូវជាថ្នូរនឹងការទទួលបានលាភសក្ការៈចែកគ្នាដាក់ហោប៉ៅ
ខេត្តកំពង់ធំ÷នៅល្ងាចថ្ងៃទី២៤ខែកុម្ភះ ឆ្នាំ២០២២ តាមសេចក្ដីរាយការណ៍ពីបងប្អូនប្រជានេសាទលក្ខណៈគ្រួសារបានប្រាប់អោយដឹងថា នៅល្ងាចថ្ងៃទី២៤នេះមានទូករុញសុីបជាច្រើនគ្រឿង កំពង់តែធ្វើសកម្មភាពរុញសុីបយ៉ាងគគ្រឹកគគ្រែង ទាំងថ្ងៃទាំងយប់ ដែលស្ថិតនៅចំណុចស្រុកកំពង់ស្វាយទល់មុខបាឡត។
គេសង្កេតឃើញថាវត្តមានរបស់ឯកឧត្តម រាជ្យបណ្ឌិត សុខ ទូច បានចុះមកពិនិត្យនៅជុំវិញបឹងទន្លេសាប ខណៈពេលនោះអ៊ួនយ៉ាំងកាវ សុីបយន្តស្ងាត់មួយរយៈ បន្ទាប់ពីអវត្តមានរបស់រាជបណ្ឌិតសុខ ទូច ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់ឯកឧត្តម វិលត្រឡប់ទៅវិញ បទល្មើស គឺកើតឡើង យ៉ាងខ្លំាង ដែលបញ្ហា នេះចំាបាច់ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយជាបន្ទាន់។
១.ឈ្មោះ ទី ណា មានទីលំនៅភូមិកំពង់លួង
២.ឈ្មោះ ខុម មានទីលំនៅភូមិឆ្នុកទ្រូ។
ទូករុញសុីពេលថ្ងៃត្រូវបង់អោយនាយរងខណ្ឌចាប់ពី40មុឺនទៅ60មុឺនរៀលសម្រាប់ទូក20គ្រឿង ពេលយប់មានទូកជាង10គ្រឿងតម្រូវអោយបង់ផ្ដាច់ក្នុងមួយទូកៗ80មុឺនរៀលទៅអោយនាយរងខណ្ឌ។
តើលោក ប៉ែន សុវណ្ណារិទ្ធ ដែលជាប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញខេត្តកំពង់ធំ មានវិធានការយ៉ាងណាទៅលើលោកនាយរងខ័ណ្ឌនាក់នេះ៕