លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ដឹកនាំសមាជិក សមាជិការនាំយកអំណោយជូនដល់លោក អឿន គង់ ដែលបានទទួលមរណៈ

កំពង់ឆ្នាំង÷កាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកុម្ភះ ឆ្នាំ២០២២
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូតំណាងឱ្យអនុសាខាបក្សឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបាននាំយកអំណោយទឹកប្រាក់ 535000ហាសិបបីមុឺនប្រាំពាន់រៀលហ្នឹងអង្ករ 25
គីឡូជូនដល់លោក អឿន​ គង់ ដែលបានទទួលមរណៈភាពដែរស្តិតនៅម្ដុំដើមចង្កែងតាមបណ្ដោយផ្លូវជាតិលេខ 52
ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
 

នាឱកាសនោះ លោក សាំង គឹមស៊ន បានថ្លែងនូវការសោកស្តាយ និងបានចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព្វ ចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណខន្ធសពបានដល់សុគតិភព។

ជាពិសេស លោកបានលើកទឹកចិត្ត និងផ្តាំផ្ញើដល់គ្រួសារសពត្រូវរឹងមាំ ខិតខំតធ្វើការងារ និងរកទទួលទាន ដើម្បីលើកស្ទួយជីវភាពគ្រួសារ គ្រប់គ្រងកូនចៅឱ្យបានល្អ ឱ្យកូនៗបានចូលរៀនគ្រប់ៗគ្នា និងត្រូវបន្តរក្សាអនាម័យតាមវិធានសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ១៩។

ជាចុងក្រោយ លោក សាំង គឹមស៊ន បានបន្តទៀតថាប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍមកដល់ថ្ងៃនេះ គឺក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសឬីណាមានទុកលំបាក ទីនោះតែងតែមាន សម្តេចនៅចាមួយបងប្អូនជានិច្ច៕
អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA