កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភះ និងលើកទិសដៅបន្ត របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដើម្បីសុខភាពប្រជាជន
រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃសៅរ៏ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២២ ឯកឧត្តម ដួង ច័ន្ទអម្រិត ទីប្រឹក្សា សម្តេច ក្រឡា ហោមសខេង និងជាប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចបជុំបូកសរុបលទ្ធផលការងារប្រចាំកុម្ភះ និងលើកទិសដៅការងារបន្តសម្រាប់ខែមិនា ឆ្នាំ២០២២ នៅការិយាល័យកណ្តាលរបស់ក្រុមកគ្រូពេទ្យស្ម័គ្រចិត្ត ដែលស្តិតនៅផ្ទះលេខC១៩ ភូមិព្រែកតាសេក សង្កាត់បឹងធំ ខណ្ឌកំបូរ ក្រុងភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះគោលបំណងគឺដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្តាប់សំណូមពរ និងការងារដែលបានអនុវត្តក្នុង ខែមករា ដល់ខែកុម្ភះ ឆ្នាំ២០២២ កន្លងមកនេះព្រមទាំងការដាក់ចេញនូវផែនការអនុវត្តការងារសម្រាប់ អនុវត្តបន្ត នៅខែបន្ទាប់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល បន្តលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាជននៅតាមសហគមន៍។
ឯកឧត្តម ដួង ច័ន្ទអម្រិត ប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដើម្បីសុខភាពប្រជាជន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានប្រតិបត្តិ និងសមាជិក សមាជិកាទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងតាមលទ្ធភាពដើម្បីចូលរួមការងារមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នាពេលកន្លងមក រួមទាំងក្នុងដំណាក់កាលដែលប្រទេសយើងក៏ដូចជាពិភពលោកទទួលរងនូវការរាតត្បាតពីជំងឺកូវីដ១៩ ហើយក៏បានរៀបចំផែនការត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ទាប់ ដើម្បីស្នាមញញឹម និងសុខុមាលភាពប្រជាជន។
ជាចុងក្រោយឯកឧត្តម បានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេសកៀងកងសមាជិកចូលរួមជាបន្តរបន្ទាប់អោយបានច្រើនកោះករ ៕