រថយន្តដឹកដី ធ្លាក់ដីពេញផ្លូវវជាតិលេខ ៣១៧ នៅស្រុកបាភ្នំ ខេត្តព្រៃវែង គ្មានអាជ្ញាធរជួយអន្តរាគមន៍ !!​​​

ព្រៃវែង៖ ក្រុមរថយន្តដឹកដីប្រភេទធុនធំ ជាច្រើនគ្រឿងកំពុងបង្កភាពអាណាធិបតេយ្យ លើផ្លូវជាតិលេខ ៣១៧ ធ្លាក់ដីពេញផ្លូវ ធ្វើឲ្យ​ពលរដ្ឋធ្វើដំណើរពីក្រោយ ពិបាកក្នុងការធ្វើដំណើរ ងាយរងគ្រោះថ្នាក់ចរាចរណ៌ជាយថាហេតុផងនោះ។

ប្រភពពីពលរដ្ឋបានប្រាប់ឲ្យ​ដឹងនៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ០២២២  បន្ទាប់ពី ​រថយន្តបែនដឹកដីរាប់សិបគ្រឿង កំពុងបំផ្លាញផ្លូវជាតិលេខ ៣១៧នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានធ្វើអោយពលរដ្ឋក៌ដូចជាអ្នកធ្វើដំណើររិះគន់ដល់អាជ្ញាធរមូលដ្ឋាន មិនមានវិធានការដល់ក្រុមរថយន្តដឹកដី ដឹកមិនគ្របត្រឹមត្រូវ។

ប្រជាពលរដ្ឋ បាននិយាយថា រថយន្តដឹកដីឆ្លងកាត់ក្នុងភូមិឋាន របស់ពួកគាត់ គឺបើកលឿន ហើយពុំមានការគ្របដីឲ្យត្រឹមត្រូវនោះទេ បើទោះបីពួកគាត់នាំគ្នាប្រាប់ជាញយៗយ៉ាងណាក៏ដោយ ក៏អ្នកបើករថយន្តទាំងនោះ នៅតែបន្តរសកម្មភាពដដែល ពោលបើកលឿនដូចព្យុះ។ ដោយសារតែពួកគាត់ ពិបាករស់នៅពិបាកពេក ព្រោះតែដីហុយចូលមាត់ចូលចូលច្រមុះ ចូលចានបាយចានសម្លរ បង្កឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរមូលដ្ឋានហាក់បីដូចជា ធ្វើមិនដឹងមិនឮ។

ទាក់ទងករណីនេះដែរអ្នកសារព័ត៌មានបានទំនាក់ទំនងតាមទូរសព្ទមិនចូលលោក ទេព ភារុន អភិបាលស្រុកបាភ្នំឡើយ៕

 

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម