កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្ត របស់ថ្នាក់ដឹកនាំរអិនអេសហ្សេត Them ជ្រូកមាស
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៏ ៩ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ដួង រ៉ែម នាយកបណ្តុះបណ្តាលនៃក្រុមហ៊ុនអិនអេសហ្សេត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្ត ឆ្នាំ២០២២ នៅភោជនីយដ្ឋានសួគ៌ា។
ក្នុងកិច្ចប្រជុំនោះគោលបំណងគឺដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្តាប់សំណូមពរ និងការងារដែលបានអនុវត្តក្នុងត្រីមាសទី១និងត្រីមាសទី២ ក្នុង ឆ្នាំ២០២២ កន្លងមកនេះព្រមទាំងការដាក់ចេញនូវផែនការអនុវត្តការងារសម្រាប់ អនុវត្តបន្ត នៅខែបន្ទាប់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល បន្តលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាជននៅតាមសហគមន៍។
ឯកឧត្តម ដួង រ៉ែម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំទ និងសមាជិក សមាជិកាទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាជននៅតាមសហគមន៍ នាពេលកន្លងមក រួមទាំងក្នុងដំណាក់កាលដែលប្រទេសយើងក៏ដូចជាពិភពលោកទទួលរងនូវការរាតត្បាតពីជំងឺកូវីដ១៩ ហើយក៏បានរៀបចំផែនការត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ទាប់ ដើម្បីស្នាមញញឹម និងសុខុមាលភាពប្រជាជន។
ឯកឧត្តមបានបន្តថា ប្រព័ន្ធ MLM ឬទីផ្សារបណ្តាញនេះ បានបង្កលក្ខណៈងាយស្រួលដល់អ្នកដែលចង់បង្កើនប្រាក់ចំណូលបន្ថែមក្រៅពីការងារពេញម៉ោង ឬអ្នកដែលកំពុងសិក្សាមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើការពេញម៉ោងឬសល់ពេលវេលាតិចតួច និងអ្នកដែលចង់ធ្វើអារជីវកម្មតែមិនមានដើមទុនគ្រប់គ្រាន់។ វាជាឱកាសដ៏ល្អក្នុងការទាញយកប្រាក់ចំណូលបន្ថែម និងសម្រេចក្តីស្រមៃដើម្បីចាប់ផ្តើមធ្វើអាជីវកម្មបន្តតាមរយៈប្រព័ន្ធទីផ្សារបណ្តាញនេះ។ ដោយហេតុថា ទីផ្សារបណ្តាញនេះជាទូទៅគឺតម្រូវឲ្យចំណាយដើមទុនតិច ប៉ុន្តែលទ្ធភាពក្នុងការទទួលបានផលគឺមានកម្រិតខ្ពស់គួរសម។
លើសពីនេះទៅទៀតនោះ ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធនេះបានបើកឱកាស រួមទាំងមានភាពទូលំទូលាយណាស់សម្រាប់បណ្តាលជនទូទៅ។ សម្រាប់អ្នកដែលជ្រើសរើសទីផ្សារបណ្តាញនេះដើម្បីធ្វើអាជីវអាជីវកម្មបន្តពួកគេនឹងមានឱកាសច្រើនក្នុងការទាញប្រាក់ចំណេញបានខ្ពស់។ ហើយចំណូលដែលអាចនឹងទទួលបានគឺអាចស្រ័យទៅលើការផ្តោតនិងការយកចិត្តទុកដាក់ក្នុងការធ្វើ ពោលគឺធ្វើច្រើនបានចំណូលច្រើន ធ្វើតិចចំណូលក៏បានទៅតាមនោះដែរ។
នៅក្នុងនោះផងដែរឯកឧត្តមបានចែករំលែកទៅកាន់បងប្អូនទាំងអស់ដែលមានគំនិតជាសហគ្រិនដែលចង់ចេញរកស៊ីឬបើកអាជីវកម្មខ្នាត់តូចផ្ទាល់ខ្លួន ជាទូទៅគឺវាទាមទារឲ្យយើងមានដើមទុនច្រើនគួរសមក្នុងការចាប់ផ្តើម រួមទាំងមានជំនាញ បទពិសោធន៍ និងភាពជាអ្នកដឹកនាំផងដែរ។ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាមិនមានរបស់ទាំងអស់នេះទេ ឬមិនមានដើមទុនច្រើនក្នុងការចាប់ផ្តើម យើងអាចធ្វើការពិចារណាងាយមកមើលវិស័យទីផ្សារបណ្តាញនេះ ព្រោះវាបានបើកឱកាសឲ្យយើងមានលទ្ធភាពក្នុងការចាប់ផ្តើមធ្វើអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនដោយចំណាយដើមទុនតិចតួចបំផុត៕
ជាចុងក្រោយឯកឧត្តម បានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេសកៀងកងសមាជិកចូលរួមជាបន្តរបន្ទាប់អោយបានច្រើនកោះករ ៕